ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្តល់ឧបករណ៍ និងសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានយកឧបករណ៍ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ដែលពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធយ៉ាងច្រើនផងដែរនៅសាលាខេត្តមណ្ឌលគិរី។
អំណោយជាសម្ភារៈ ដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រគល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ រួមមាន៖ អាវពេទ្យចំនួន ៣០០ឈុត របាំងមុខ ១០០គ្រឿង ម៉ាស់ N95 ៥០០០ម៉ាស់, ម៉ាស់ (Foam) ៥០,០០០ម៉ាស់ ម៉ាស់ធម្មតា ៥០.០០០ម៉ាស់ ស្រោមដៃ ២០ប្រអប់ និងទឹកថ្នាំសម្លាប់មេរោគ ២០ធុងផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្ត បានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងបានបញ្ជូនឱ្យគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ត្រូវរួមសហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់ កុំឱ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “៣កុំ និង៣ការពារ”។
ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍ ក្នុងខែសីហានេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជិត៣០០នាក់ នៅទូទាំងខេត្ត ហើយតួរលេខនេះ បើប្រៀបធៀបនឹងចំនួនអ្នកឆ្លងកូវីដ១៩ កន្លងមក គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
លោក ស្វាយ សំអ៊ាង បានសន្យាថា និងនាំយកអំណោយ មនុស្សធម៌ទាំងអស់នេះប្រើប្រាស់ឱ្យចំទិសដៅ នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ ក្នុងខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះដែរ អភិបាលខេត្ត បានឱ្យដឹងដែរថា សម្រាប់ការងារចាក់វ៉ាក់សាំងវគ្គ៣ ដូសទី១ នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៩ ខែសីហានេះ មានចំនួន ៣៥,៩៤៣នាក់ និងដូសទី២ មានចំនួន ៧,៣៩៦នាក់ និងបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅក្រុងសែនមនោរម្យ និងស្រុកអូររាំង សរុបចំនួន ២,៣២៦នាក់។ ដោយឡែក សម្រាប់អ្នកមានវិជ្ជមានកូវីដ១៩ សរុបចំនួន ៧២៨ករណី ជាសះស្បើយ ៣១៧ករណី ស្លាប់ចំនួន ០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤០៨ករណី៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក