ព័ត៌មានជាតិ
អាជ្ញាធរខេត្តប៉ៃលិន ចុះប្រមូលទិញផ្លែមៀនពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ
លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចុះប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ដែលជាម្ចាស់ចំការដោយផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត ដើម្បីយកមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋកំពុងធ្វើ ចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល។

ការចុះប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រនេះ ត្រូវបានលោកស្រី បាន ស្រីមុំអះអាងថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោកស្រីថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំង ប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយជាក់ស្តែងនៅពេលនេះ លោកទាំងទ្វេ បានអន្តរាគមន៍ជួយប្រមូលទិញផ្លែ មៀន ប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ដែលកំពុងមានបញ្ហាទីផ្សារក្នុងបរិបទកូវីដ-១៩។
លោកស្រីបញ្ជាក់ថា ការជួយទិញផ្លែមៀនប៉ៃលិននេះ គឺទិញពីម្ចាស់ចំការក្រីក្រផ្ទាល់ ដោយមិនមែនកសិកដ្ឋាន ឬចំការរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញនោះទេ គឺត្រូវរកទីផ្សារដោយខ្លួនឯង ហើយផ្លែមៀនប៉ៃលិន ដែលបានជួយទិញពីកសិករនេះ គឺសម្តេចទាំងទ្វេ មិនមែននាំយកទៅលក់នៅក្នុងទីផ្សារមួយណានោះទេ គឺនាំយកទៅធ្វើកម្មវិធីមនុស្សធម៌ ដូចជា៖ ចែកជូនដល់កម្លាំងគ្រប់ប្រភេទ មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខ ពិសេសជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា។

លោកស្រី បាន ស្រីមុំ ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឲ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលជាម្ចាស់ចំការមៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយដោះស្រាយ ចំពោះបញ្ហាទីផ្សារផ្លែមៀននេះ ដល់ប្រជាកសិករក្រីក្រម្ចាស់ចំការ ស្របពេលដែល សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ-១៩ផង។

សូមបញ្ជាក់ថា សកម្មភាពចុះប្រមូលទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករក្រីក្រម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារនេះ បានធ្វើឡើងកាលបីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយការប្រមូលទិញនោះបានចំនួន១០តោន និងនៅបន្តទិញបន្ថែមទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?