ព័ត៌មានជាតិ
មិនសុំទានទេ លោកយាយវ័យ៨០ឆ្នាំខំដឹកអង្ករពីស្រុកមកលក់ដល់ភ្នំពេញ
ភ្នំពេញ៖ គួរឱ្យអាណិត និងសរសើរ លោកយាយវ័យ៨០ឆ្នាំម្នាក់ដែលសុខចិត្តដើរទិញអង្ករពីស្រុកកំណើតយកមកលក់នៅភ្នំពេញ ដើម្បីបានលុយយកទៅធ្វើបុណ្យ ដោយលោកយាយមិនហ៊ានលើកដៃសុំគេទេ។

ជួបជាមួយភ្នាក់ងារ “កម្ពុជាថ្មី” លោកយាយឈ្មោះ វ៉ាន់ ថុន អាយុ៨០ឆ្នាំ បានប្រាប់ថា លោកយាយមានស្រុកកំណើតភូមិ សរប្រចន្ទ័លើ ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង។ លោកយាយបានមានប្រសាសន៍បន្តថា សព្វថ្ងៃនេះលោកយាយមិនសូវមានកម្លាំងកំហែងប៉ុន្មានទេ។ ប៉ុន្តែដោយសារលោកយាយចាប់យករបរទិញ លក់អង្ករតាំងពីក្មេងមក លោកយាយក៏មិនបោះបង់ចោល ព្រោះបានលុយទុកគ្រាន់ធ្វើបុណ្យ ដោយពុំចាំបាច់សុំទានគេ។ លោកយាយ លើកឡើងថា បើសិនជាអស់កម្លាំងកំហែងពេលណា ចាំគិតទៀត។
លោកយាយ វ៉ាន់ ថុន បានបន្តថា មានតែមុខរបរទិញលក់អង្ករនេះហើយដែលផ្ដល់ប្រាក់កម្រៃដល់លោកយាក។ ពិសេសលោកយាយមានអតិថិជនរងចាំទិញដែលភាគច្រើនគាត់អាណិតលោកយាយ ហើយជួយទិញ គឺចាត់ទុកជាធ្វើបុណ្យ ព្រោះអតិថិជនឃើញលោកយាយអាយុច្រើន តែនៅប្រកបរបរលក់អង្ករទាំងត្រដាបត្រដួស។

នេះគឺជាការតស៊ូ របស់លោកយាយវ័យ៨០ឆ្នាំ ដែលគួរឱ្យកោតសសើរដោយសារលោកយាយនៅតែតស៊ូខិតខំទោះខ្លួនចាស់ជរា ដោយសុខចិត្តមិនលើកដៃសំពះសុំទានគេ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី