ព័ត៌មានជាតិ
វត្តទាំង២៤៥វត្ត និងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនាទាំង៦០កន្លែង នៅក្នុងខេត្តស្វាយរៀង ចូលរួមបន្លឺសម្លេងស្គរ ជួងកងរំពង
ស្វាយរៀង ៖ នៅវេលាម៉ោង៦និង០០នាទី ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដាទីវត្តអារាមនៅទូទាំងខេត្តស្វាយរៀង បានបន្លឺសម្លេងស្គរ ជួងកងរំពង របស់ព្រះសង្ឃគ្រប់ទីវត្តអារាម និងវិហារនៃគ្រប់សាសនា ដើម្បីចូលរួមកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២១ ក្រោមប្រធានបទ《សូមឱ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ នឹងអំពើជួញដូរមនុស្ស》។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងថា យោងតាមសេចក្តីណែនាំលេខ១៤/២១ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ហើយដោយមានការណែនាំពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តទាំង២៤៥វត្ត និងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនាទាំង៦០កន្លែង ចូលរួមបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីបួងសួងសូមឲ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស (គជបជ) តែងបានសហការជាមួយក្រសួងធម្មការនិងសាសនា មេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប៕
ដោយ ៖ ភក្ដី







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ