Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញអះអាងថា ជំងឺដុំពកស្បែកគោ ក្របី អាច​ព្យាបាល​ជា បើម្ចាស់មើលថែបានល្អ​

បានផុស

នៅ

​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់និង​នេសាទ​ ខេត្តសៀមរាប បាន​ប្រាប់ ​កម្ពុ​ជាថ្មី​ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២០​ ខែសីហា ​ឆ្នាំ​២០២១​នេះ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​លើក​ឡើងថា មាន​សត្វ​គោ ក្របី ជាច្រើន​នៅក្នុង​ខេត្តសៀមរាប បានកើត​ជំងឺ​ដុំ​ពក​ស្បែក ហើយ​ព្រួយបារម្ភ​ថា អាចធ្វើឱ្យ​សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋ​ងាប់​ច្រើន​ធ្វើឱ្យប៉ះពាល់​ជីវភាព​របស់​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​បញ្ចាក់​ដែរ​ថា​ ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី នេះ គឺអាច​ព្យាបាល​ជាសះស្បើយ និង​អាត្រា​ងាប់​មាន​ចំនួន​តិច​ ប្រសិន​ម្ចាស់​សត្វ​បាន​មើលថែ​បានល្អ​។ ដោយ​វិធី​នៃ​ការព្យាបាល គឺ​ការពារទប់ស្កាត់​ជំងឺ​ឱកាសនិយម និង​ដំបៅ​រលួយ ករណី​សត្វ​ក្តៅខ្លួន អាច​ប្រើ​ពពួក​ថ្នាំ​បញ្ចុះ​កំដៅ ជាៈ​Paracetamole អាច​ប្រើ​ពពួក Dexametasone, Amoxiciline,Chlorazone,Bactrim ករណី​មាន​ដំបៅ​ប្រើ​ថ្នាំខៀវ​(Methylen blu) និង Negazun​។

លោក​បាន​បន្តថា គិត​ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា ដល់០៩ ខែសីហា ឆ្នាំ២០២១ សភាព​ជំងឺ​ដុំ​ពក​ស្បែក​គោ​នៅក្នុង​ខេត្តសៀមរាប​ មាន​កើតឡើង​រប៉េះរប៉ោះ នៅតាម​តំបន់​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។​ ដែលមាន​សត្វ​ឈឺ​សរុប​៦៨៣​ក្បាល​, ព្យាបាល​ជា ​៦៦៧​ក្បាល កំពុង​ព្យាបាល​៤៧​ក្បាល និង​ងាប់ ០៦​ក្បាល​។​

ជាមួយគ្នានេះ ​មន្ត្រី​បសុពេទ្យ​អគ្គនាយកដ្ឋាន​-​ខេត្ត​-​ស្រុក​-​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ សហកា​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ អនាម័យ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដល់​កសិករ​ម្ចាស់​សត្វ​ចំនួន​១២០០​គ្រួសារ​។ និង​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទ្រុង​ចិញ្ចឹមសត្វ​បានជា​ច្រើន​កន្លែង និង​ផ្តល់​ឳ​សថ សម្ភា​រះ​បរិក្ខា​បសុពេទ្យ​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​តាម​បណ្តា​ស្រុក​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​

លោក ព្រំ វិច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​សត្វ​គោ ក្របី ឈឺ​ឬ​ងាប់ ហាម​លក់ដូរ ហាម​យក​សា​ច់រប​ស់វា​ទៅ​បរិភោគ ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​សត្វ​។ ហើយ​នៅពេល​ពេទ្យសត្វ​ចុះទៅ​ចាក់​វ៉ាក់សាំង​ដល់​សត្វ​គោ ក្របី​សូម​ចូលរួម​សហការ និង​យក​សត្វ​ទៅ​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​។

ជាមួយគ្នានេះដែរ​លោក ព្រំ វិច ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​សត្វ​ឈឺ​ត្រូវ​ធ្វើការ​ទំនាក់​ទំ​ង​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​អាជ្ញាធរ​ក​មូលដ្ឋាន​ឱ្យបាន​លឿន ដើម្បី​ខាង​មន្ត្រី​ជំនាញ​ជួយ​រក​វិធីសាស្ត្រ​សង្គ្រោះបាន​ទាន់ពេល​។​

សូមបញ្ជាក់ថា ជំងឺ​ដុំ​ពក​ស្បែក​គោ​នេះ បង្កដោយ​វីរុស​(Poxviridae)​តាមរយៈ​សត្វល្អិត​បឺត​ជញ្ជក់​ឈាម មូស របោម រុយ ស្រួយ ដង្កែ ការ​ចល័ត​សត្វ​ឈឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ការ​ស៊ី​ចំណី​ជុំគ្នា​។​ ជំងឺ​នេះ ជា​ជំងឺ​ចាស់​សម្រាប់​ប្រទេស​គេ តែ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម