Connect with us

ព័ត៌មានជាតិ

ស្ថានភាពឆ្លងជំងឺកូវីដ នៅភ្នំពេញថយចុះ តែកើនឡើងវីរុសបំប្លែងថ្មីដែលតា​

បានផុស

នៅ

​​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​រាជធានី​ភ្នំពេញ​មួយរយៈ​ចុងក្រោយ​នេះ ​មានការថយចុះ​គួរឱ្យកត់សម្គាល់​តែមាន​ការកើនឡើង​នៃ​ជំងឺ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា deltaដែល​កំពុង​វាយលុក​ចូលក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ​។​

លោកវេជ្ជ​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២១​សីហា​នេះថា ចំនួនវិជ្ជមាន​ជំងឺ​កូ​វីដ​១៩​នៅ​ដើមខែ​សីហា​ ឆ្នាំ​២០២១​នេះ​ ហាក់​មានការ​ថយចុះ​គួរឱ្យ​កត់សម្គាល់​ ប៉ុន្តែ​បែរជា​មានការ​កើនឡើង​ចំនួន​ជំងឺ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា​ទៅ​វិញ​ ដែលមាន​ចំនួន​១៦៨​នាក់​ ស្រី​៧១​នាក់ ​ដែលជា​អ្នកដំណើរ​តាម​ជើងហោះហើរ​មកពី​បរទេស​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបាន​បញ្ជាក់ថា​ មូលហេតុ​ដែលនាំឱ្យ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ថយចុះ​នេះ ​ដោយសារ​ប្រជា​ពល​រដ្ឋ​មានការ​យល់ដឹង​និង​បាន​អនុវត្តបាន​ល្អប្រសើរ​នូវ​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិ​បាល ​ដូចជា​៣​កុំ​និង​៣​ការពារ ​ដោយ​ពួកគាត់​បាន​ចូលរួម​អនុវត្ត​ពាក់​ម៉ាស់​ទាំងអស់គ្នា រក្សា​គម្លាត​សុ​វត្តិភាព អ​នាម័​យ​ លាង​ដៃ​ជាមួយ​សាប៊ូ អាកុល​ឬ​ជែ​ល ពិសេស​ការចាក់​វ៉ាក់សាំង​បាន​ជួយ​ឱ្យមាន​ភាពស៊ាំ​ដែល​អាចជួយ​កាត់​បន្ថយ​ការឆ្លង​នៅក្នុង​សហគមន៍​។​ ប៉ុន្តែ​បើ​មាន​ឆ្លង​ក៏​ស្ថិតក្នុង​កម្រិត​ស្រាល​ផងដែរ​។​

លោកវេជ្ជ​វេជ្ជបណ្ឌិត ងី មានហេង បាន​បន្តទៀតថា ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​ត្រៀម​មណ្ឌល​ព្យាបាល​៣​ទីតាំង​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ប្រភេទ​បំប្លែង​ខ្លួន​ថ្មីDelta​រួមមាន​ មណ្ឌល​ព្យាបាល​មង្គល​ឧ​ត្ត​ម​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ និង​មណ្ឌល​ព្យាបាល​សែន​សុខ​១​ អតីត​ពិភពថ្មី សែន​សុខ​។​

ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិតបាន​បន្ថែមថា ​អាជ្ញាធរ​ក៏បាន​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យា​ល័យ​ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សម្រាប់​ទទួល​ពលករ​ខ្មែរ​មកពី​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រំដែន​កម្ពុជា​-វៀតណាម​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​៣១ ខែមីនា រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ដែល​តា ចំនួន៨៣៦​នាក់ ​នៅតាម​រាជធានី​ខេត្ត​ចំនួន​២៣​ លើកលែង​ខេត្ត​ចំនួន​២​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន់​មាន​ឆ្លង​រួមមាន​ខេត្តក្រចេះ​និង​ខេត្ត​កែប​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម២ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម៣៩ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម