ព័ត៌មានជាតិ
ផ្លែមៀន៣០តោន ដែលលោក ឃួង ស្រេង ទិញពីប្រជាកសិករនោះ បានដឹកមកដល់សាលា រាជធានីភ្នំពេញហើយ
ផ្លែមៀនចំនួន៣០តោន ដែលលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានកម្មង់ទិញ តាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ ដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជំងឺកូវីដ- ១៩នោះ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ផ្លែមៀនទាំងនេះ បានដឹកមកដល់សាលារាជធានីភ្នំពេញហើយ។
ខណៈនេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការបែងចែកបន្ត ទៅឲ្យអាជ្ញាធរខណ្ឌ មន្ទីរ កងកម្លាំងប្រដាប់អាវុធ មណ្ឌលកែប្រែ និងប្រគេនព្រះសង្ឃ នៅតាមវត្តទូទាំង រាជធានីភ្នំពេញផងដែរ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លែមៀនទាំង៣០តោននេះ ត្រូវបានបែងចែកទៅឲ្យសាលាខណ្ឌទាំង១៤ មន្ទីរទាំង២៦ វត្តចំនួន១៥១វត្ត មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ មណ្ឌលកែប្រែព្រៃស្ពឺ និងបែងចែក ទៅឲ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានកម្មង់ទិញ ផ្លែមៀនចំនួន៣០តោន ពីប្រជាកសិករ ទៅតាមការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចែករំលែកការលំបាក របស់ប្រជាកសិករ ខណៈដែលពួកគាត់កំពុងជួបបញ្ហាទីផ្សារ។
ក្នុងនោះ លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ជាអ្នកចាត់ចែងក្រុមការងារ ដើម្បីរៀបចំដឹកផ្លែមៀន មកជូនសាលារាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩។
សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។
សម្តេចតេជោ ក៏បានរំលឹកដល់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង៕ (ដោយ)៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី