Connect with us

ព័ត៌មានជាតិ

ផ្លែតាង៉ែនហៅតៗគ្នា មានប្រវត្តិដាំដុះ​​ជាង ៦០ឆ្នាំនៅកម្ពុជា

បានផុស

នៅ

ខេត្តបាត់ដំបង÷ ជាការពិតណាស់ក្រោយពីផ្ទុះរឿងផ្លែមៀនប៉ៃលិនឬតាង៉ែន ដែលបណ្តាញសង្គមធ្វើការផ្សព្វផ្សាយព្រមៗគ្នាព្រោងព្រាត ថ្មីៗនេះបានបន្សល់ទុកការងឿងឆ្ងល់ដល់មហាជន ក៏ដូចជាប្រជាពលរដ្ឋពិសេសកសិករដាំខ្លួនឯងផ្ទាល់តើឈ្មោះមៀនប៉ៃលិនឬតាង៉ែនចេញពីប្រភពណា មានប្រវត្តពាក់ព័ន្ធនិងឈ្មោះ​​ទាំង២នេះយ៉ាងណា ខណះដែលពលរដ្ឋខ្មែរបានស្គាល់ច្បាស់ត្រឹមផ្លែមៀនខ្មែរតែប៉ុណ្ណោះ។

កសិករវ័យចំណាស់ម្នាក់រស់នៅតំបន់ នៃភូមិសាស្ត្រខេត្តប៉ៃលិនបានឲ្យដឹងថា មៀនប៉ៃលិន (តាង៉ែន) ជាឈ្មោះផ្លែឈើម្យ៉ាងដែលដុះនៅតាមតំបន់នៅខេត្ត​ប៉ៃលិន។ ផ្លែឈើ​នេះមាន​តាំងពីសម័យសង្គមរាស្ត្រនិយម តែគាត់មិនដឹងប្រវត្តយ៉ាងណាទៀតនោះទេ គ្រាន់តែដឹងថាផ្លែនិងស្លឹកវាធំជាងផ្លែមៀន​ធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពច្បាស់ការដែលជាអ្នកស្រុកប៉ៃលិនបានប្រាប់ថា ប្រវត្តិមៀនប៉ៃលិន(តាង៉ែន)នេះបានកើតមាននៅសម័យសង្គមរាស្ត្រនិយម កាលនោះសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ព្រះអង្គ​បានសព្វ​ព្រះទ័យនាំយកពូជមៀន (តាង៉ែន)នេះមកពីប្រទេសចិន ដែលប្រជាជនចិនហៅថា (ផ្លែភ្នែកនាគ) តែប្រជាជនខ្មែររស់នៅតំបន់ភូមិសាស្ត្រខេត្តប៉ៃលិនបានហៅតៗគ្នាថា ( តាង៉ែនឬដើមតាង៉ែន)​ រហូត​ដល់សព្វថ្ងៃតែម្តង។

ការ​នាំគ្នាហៅថាមៀនប៉ៃលិនឬតាង៉ែននេះ ដោយសារតែឃើញផ្លែវាមានភាពស្រដៀងគ្នានឹងផ្លែមៀនរបស់ខ្មែរ តែមានទំហំធំជាង សាច់ក្រាស់ជាងស្លឹកក៏ធំជាងស្លឹកមៀនធម្មតា។ កត្តាទាំងអស់នេះហើយ ទើបពួកគាត់​ហៅ​មៀនប៉ៃលិននេះថាដើមតាង៉ែនឫផ្លែតាង៉ែន។ ដោយ​លើក​ជាឧទាហរណ៍ឲ្យងាយល់ ប្រៀបធៀបទៅមនុស្សថា (មនុស្សតាង៉ែន)មានន័យថា មនុស្សខុសគេប្លែកគេ។

នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឈ្មោះថាផ្លែតាង៉ែន​ថា​ជា​មៀនប៉ៃលិន ឬផ្លែមៀនប៉ៃលិន ដោយសារតែវាមានប្រភពមុនដំបូងគេនៅខេត្តប៉ៃលិន។

ពលរដ្ឋខ្មែរបានលើកឡើងថា ផ្លែមៀនប៉ៃលិនជាប្រភេទផ្លែឈើ ដែលមានរសជាតិផ្អែមស្រដៀងទៅនឹង​មៀនធម្មតា តែវាមានសាច់ច្រើនជាង និងមិនសូវមានក្លិនក្រអូបដូចមៀន​ធម្មតា តែពណ៌សម្បុរវាដូចគ្នានឹង​មៀនធម្មតាស្ទើរតែច្រឡំ។

ក្នុងពេលបច្ចុប្បន្ននេះ ប្រជាកសិករក៏ដូចជារាជរដ្ឋាភិបាលបានផ្ដោតសំខាន់​ទៅលើផ្លែឈើ​ប្រភេទ​នេះ​ខ្លាំង ព្រោះ​ជាផ្លែឈើហូបផ្លែមិនប៉ះពាល់ដល់សុខភាព ហើយ​វាឆ្ងាញ់​បើប្រៀបធៀបផ្លែឈើដទៃ ខណះផ្លែតាង៉ែននេះជាផ្លែឈើ ដែលមានប្រជាប្រិយភាពហើយក៏លក់ដាច់ជាងគេនៅទីផ្សារផងដែរ។

ពាក់ព័ន្ធដំណាំប្រភេទខាងលើនេះ មន្ត្រីជំនាញកសិកម្ម​បាន​លើកឡើងថា មៀនប៉ៃលិនផ្ដល់ផ្លែ២ដងក្នុងមួយឆ្នាំ​គឺចុងខែមករានិងមេសា ប៉ុន្ដែដោយសារវិទ្យាសាស្ត្រមានភាពរីកចម្រើន សព្វថ្ងៃ​កសិករ​ដាំដុះ​អាចទទួលបានផ្លែគ្រប់រដូវ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបង ទូទាំង​ខេត្ត​បាត់ដំបង​បច្ចុប្បន្ន​មាន​ផ្ទៃដីដីដាំដុះ​មៀន​សរុប ៦៥៦៣ហិកតា ក្នុងនោះមៀនប៉ៃលិន (តាង៉ែន) ចំនួន ៦០៥០ហិកតា​។ មន្ទីរ​កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បាន​ធ្វើការបណ្តុះបណ្តាលដល់កសិករដាំមៀនប៉ៃលិនចំនួន​២៦៧​នាក់​ ក្នុងនោះនៅ​ស្រុកកំរៀងចំនួន ៣៦នាក់ ស្រុកភ្នំព្រឹក៩៤នាក់ ស្រុករតន:មណ្ឌល ៣៥ នាក់ស្រុកសំពៅលូន​ ២២នាក់ និងមកពីបណ្តាស្រុកផ្សេងចំនួន២៦នាក់ព្រមទាំងកសិករក្នុងកម្មវិធី​ASPIRE​ចំនួន​៥៤នាក់ផងដែរ៕

អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម