ព័ត៌មានជាតិ
វារីអគ្គិសនីអានុភាព ១៥០ មេហ្កាតវ៉ាត់ទៀត ចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ
ភ្នំពេញ ៖ វារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុងវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិននោះ នឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅត្រីមាសទី៤ឆ្នាំ២០២១ខាងមុខនេះ។
លោក ពេជ ស៊ី យ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១សីហានេះថា វារីអគ្គិសនីស្ទឹងតាតៃលើ នឹងចំណាយពេលសាងសង់រួចរាល់រហូតដល់ឆ្នាំ២០២៦ខាងមុខ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើផ្លូវចូលទៅទីតាំងសម្រាប់ឱ្យគ្រឿងចក្រ ងាយស្រួលចេញចូលក្នុងការដំណើរការសាងសង់។

លោក សុខ សុទ្ធី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុងបានមានប្រសាសន៍ថា គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង១០គ្រួសារ ហើយអាជ្ញាធរខេត្តបានរៀបចំគោលនយោបាយដោះស្រាយជួនពួកគាត់រួចរាល់ និងប៉ះពាល់បន្ទាយប្រតិបត្តិការសឹករងដែលខេត្តបានរកទីតាំងថ្មីជំនួសរួចរាល់ហើយដែរ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិន លើគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តលើគម្រោងនេះរួចមក។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារ គឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។
ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។
គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង។
បើតាមលោក ពេជ ស៊ីយ៉ុន បានបន្តទៀតថា បច្ចុប្ប្ននេះខេត្តកោះកុងមានវារីអគ្គិសនីចំនួន៤រួមមានវារីអគ្គិសនីស្រែអំបិល ដែលមានអានុភាព១៨មេហ្កាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃមានអានុភាព២៤៦មេហ្កាវ៉ាត់ វារីអគ្គិសនីឬស្សីជ្រុំ មានអានុភាព៣៣៨មេហ្កាវ៉ាត់ និងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១នេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី