ព័ត៌មានជាតិ
ឃាត់ខ្លួនចិនជិត១០០នាក់ ខុនដូរមួយកន្លែងនៅខណ្ឌចំការមន
រាជធានីភ្នំពេញ ៖ ក្រុមជនជាតិចិនប្រុសស្រីជិត១០០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ដោយបានឃាត់ខ្លួននៅក្នុងខុនដូរដ៏ធំមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។

ប្រតិបត្តិការ នៃការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ដោយមានការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


ជុំវិញ ប្រតិបត្តិការខាងលើនេះ ពុំមានប្រភពច្បាស់លាស់ណាមួយពីមន្ត្រីកងរាជអាវុធហត្ថ ថាតើពាក់ព័ន្ធនឹងករណីអ្វីអោយប្រាកដឡើយ។ យ៉ាងណាមិញ ក្រោយការបង្ក្រាប ក្រុមជនសង្ស័យជាជនជាតិចិនទាំងជិត១០០នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំ និងបន្តនីតិវិធី ៕ លីហេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់