Connect with us

ព័ត៌មានជាតិ

ឃាត់យានយន្ត​ ២៣០០​គ្រឿង​ បញ្ជូនមនុស្ស​ ៥០ នាក់ទៅកាត់​ទោស​នៅ​តុលាការ

បានផុស

នៅ

ភ្នំពេញ៖ ក្នុងរយៈពេល២១ថ្ងៃ សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្តដែលល្មើសនឹងបម្រាម​គោចរជាង ២៣០០គ្រឿង ឃាត់មនុស្សជិត ២០០នាក់ និងបញ្ជួនទៅតុលាការជាង៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១សីហានេះថា ការអនុវត្តបម្រាមគោចររបស់សាលា​រាជធានីភ្នំពេញក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ដែលតា (Delta) សមត្ថកិច្ចអនុវត្តជាពីរដំណាក់កាលគឺដំណាក់កាលទី១ អនុវត្តពីថ្ងៃទី២៩ខែកក្កដា រហូតដល់ថ្ងៃទី១២សីហា ដែលចាប់ពីម៉ោង៩យប់ដល់ម៉ោង​ ៣​ទៀប​ភ្លឺ និងដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩សីហា ចាប់ពីម៉ោង១០យប់ ដល់ម៉ោង​៣​ទៀបភ្លឺដូចគ្នា។

ជា​លទ្ធផលការអនុវត្តទាំងពីរដំណាក់កាល សមត្ថកិច្ចចម្រុះបានធ្វើការឃាត់យានយន្តដែលល្មើសនឹងបម្រាមគោចរបានចំនួន២៣២៧គ្រឿង ផាកពិន័យចំនួន៦២៤គ្រឿងនៅសល់៥៣គ្រឿង យកមករក្សាទុកនៅតាមបណ្តាអធិការដ្ឋានខណ្ឌដើម្បីដោះស្រាយបន្ត។

លោកបានបន្តទៀតថា សមត្ថកិច្ចក៏បានឃាត់មនុស្សបានចំនួន១៨៤នាក់ ដែលល្មើសវិធានការផ្សេងៗដូចជាជួបជុំផឹកស៊ី និងល្មើសបម្រាមផ្សេងៗបានបញ្ជួនទៅតុលាការចំនួន៥១នាក់ ដើម្បីកាត់ទោសតាមច្បាប់ក្នុងនោះ​មាន៤នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជួនទៅមណ្ឌលកែប្រែ ធ្វើការពិន័យចំនួន៣១នាក់ និងក្រៅពីនេះធ្វើការណែនាំអប់រំ ហើយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។

បន្ទាប់ពីបានអនុវត្តបម្រាមគោចររយៈពេល២១ថ្ងៃមក អាជ្ញាធរ​រាជធានី​ភ្នំពេញបានសម្រេច​បិទ​បញ្ចប់​ទាំង​ស្រុង​នូវ​​បម្រាម​គោចរពេល​រាត្រីចាប់ពីថ្ងៃទី២០សីហា។

បើតាមលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​បញ្ជាក់​​ថា​ សម្រាប់​រាជធានី​ភ្នំពេញ អាជ្ញាធរបានបិទ​បញ្ចប់សម្រាប់តែ​បម្រាម​គោចរមួយ​ប៉ុណ្ណោះ។ ចំណែកវិធានការ​ផ្សេងៗ​ទៀត ដូចជា​ ការផ្អាក​នូវអាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ ការហាម​ជួបជុំ ដែលមាន​មនុស្ស​ច្រើនចាប់ពី១៥នាក់​ឡើងទៅ គឺ​នៅតែ​រក្សា​ដដែល​ទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម