ព័ត៌មានជាតិ
លោក ញឹក ប៊ុនឆៃ ៖ អ្នកនយោបាយប្រឆាំង ដែលផ្កាប់មុខទៅមហាអំណាចមួយ មិនអាចឲ្យប្រទេសជាតិបានសុខទេ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា បើយើងស្ដាប់អំពីសកម្មភាពអ្នកនយោបាយ គឺអ្នកនយោបាយប្រឆាំង បានផ្កាប់មុខទៅរកមហាអំណាច ហើយបានយកដៃគូម្ខាងទៀតជាសត្រូវ ដែលនយោបាយបែបនេះ មិនអាចធ្វើឲ្យប្រទេសជាតិ បានសុខទេ ដោយសាតែមហាអំណាចមួយទៀតមិនអាចនៅស្ងៀម។
ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលរួមគ្នាបង្កើតដោយគណបក្សចំនួន៣ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា ការផ្ដើមធ្វើសម្ព័ន្ធអ្នកប្រជាធិបតេយ្យនេះ ដោយសារតែយើងមើលឃើញចំណុចមួយ ហើយលោកធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ជាច្រើនតាំងពីទសវត្សរ៍៦០មក ដែលនៅក្នុងសម័យសង្រ្គាមត្រជាក់នេះ ឥទ្ធិពលនៃមហាអំណាច បានជះឥទ្ធិពលយ៉ាងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាផងដែរ។

លោកបន្តថា មកដល់ពេលនេះ ពិតមែនតែឥទ្ធិពលប្រជែង នៃមហាអំណាចបានផុតរលត់ទៅមួយរយៈ ធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ប៉ុន្តែមានការចាប់ផ្ដើមប្រកួតប្រជែងបន្តទៀត។ ហេតុដូច្នេះហើយ ដែលត្រូវឲ្យលោកក្នុងនាមជាអ្នកនយោបាយ គិតគូរអំពីការធ្វើនយោបាយរបៀបម៉េច ដើម្បីឱ្យកម្ពុជាបានសុខសន្តិភាព និងស្ថេរភាព រួចផុតពីបញ្ហាដែលធ្លាប់ឆ្លងកាត់កន្លងមក។
លោក ញឹក ប៊ុនឆៃ បានអះអាងថា ស្ថានការណ៍ចុងក្រោយនេះ ធ្វើឲ្យយើងព្រួយបារម្ភ ពីព្រោះបើយើងស្ដាប់អំពីសកម្មភាពអ្នកនយោបាយ គឺអតីតអ្នកនយោបាយប្រឆាំង បានផ្កាប់មុខទៅរកមហាអំណាចម្ខាង ហើយបានយកដៃគូម្ខាងទៀតជាសត្រូវ ដែលនយោបាយនេះ យើងធ្លាប់បានឆ្លងកាត់រួចហើយនៅក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលមានរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ របបសាធារណរដ្ឋខ្មែរបានទាញទៅរកមហាអំណាចមួយផ្ដាច់មុខ ដែលនៅពេលនោះសង្គ្រាមបានចាប់ផ្ដើមឆាបចេះ។

បើតាមលោក ញឹក ប៊ុនឆៃ នយោបាយមានមួយអត់មួយ មានឯងអត់អញ់ នយោបាយលាបពណ៌ដាក់គ្នា ក៏មិនអាចបានសុខ ទេ។ លោកលើកឡើងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់រាប់លាននាក់ ដោយការចោទប្រកាន់ប្រជាពលរដ្ឋមួយចំនួនថា ជា សេអ៊ីអា របស់អាមេរិក ហើយក៏យកទៅសម្លាប់ចោល។ ក្រោយមកទៀតក៏មានការស៊ើបអង្កេតទៅលើទាហាន ហើយក៏យកទៅសម្លាប់ចោលដូចគ្នាទៀត។ បន្ទាប់មក ក៏មានការសម្លាប់ទៀត ដោយចោទថា ជាខ្សែវៀតណាមជាដើម។ ដូច្នេះខ្មែរយើងលាបពណ៌ដាក់គ្នាមិនឈប់ តើពេលណា ដែលយើងមានឱកាស ចេះរួបរួមសាមគ្គីគ្នា ធ្វើការជាមួយគ្នាបាន ?។
ទាក់ទងដល់ការចោទប្រកាន់អំពីការដឹកនាំដោយឯកបក្ស លោក ញឹក ប៊ុនឆៃ បានលើកឡើងទៀតថា បច្ចុប្បន្នមានការចោទប្រកាន់អំពីការដឹកនាំដោយឯកបក្ស ប៉ុន្តែយើងត្រូវគិតមើលថា តើបញ្ហានេះចាប់ផ្ដើមពីណា គឺចាប់ផ្ដើមពីនេះមេដឹកនាំបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលបានកែពី២ភាគ៣ មក៥០បូក១ ដូច្នេះ៥០បូក១ គណបក្សគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពក្នុងការដឹកនាំរដ្ឋាភិបាល។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា នៅពេលដែលលោក សម រង្ស៊ី ស្ថិតនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច លោក សម រង្ស៊ី មិនស្ដាប់នយោបាយរបស់បក្សទេ (នៅពេលដែលធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ) ដូច្នេះគណបក្សមិនដឹងធ្វើយ៉ាងម៉េច មានតែបណ្ដេញចេញ ហើយនៅពេលចេញពីគណបក្សហ៊្វុនស៊ិនប៉ិច លោក សម រង្ស៊ី បានទៅបង្កើតគណបក្សប្រឆាំង ហើយបានព្យាយាមធ្វើយ៉ាងម៉េចឱ្យគណបក្សហ៊្វុនស៊ិនប៉ិច រលាយ ហើយបន្តបន្ទាប់មកគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានរលត់រលាយមែន ប៉ុន្តែនៅពេលក្រោយគណបក្សហ៊្វុនស៊ិនប៉ិច មានឱកាស ក៏បានប្ដឹងរំលាយគណបក្សប្រឆាំងនោះវិញ ដូច្នេះទើបធ្វើឲ្យអតីតគណបក្សសង្គ្រោះជាតិត្រូវរលាយបាត់មកដល់សព្វថ្ងៃ។
លោកបញ្ជាក់ថា “នយោបាយមានឯងអត់អញ មានអញអត់ឯង ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី គឺមិនត្រូវមាននៅក្នុងនយោបាយរបស់កម្ពុជា ទេ”៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី