Connect with us

ព័ត៌មានជាតិ

​លោក ​ញឹក ប៊ុនឆៃ ៖ អ្នកនយោ​បាយ​ប្រឆាំង ដែល​ផ្កាប់មុខទៅ​មហាអំណាចមួយ មិនអាច​ឲ្យប្រទេសជាតិ​បានសុខទេ

បានផុស

នៅ

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា បើយើងស្ដាប់អំពីសកម្មភាព​អ្នកនយោ​បាយ គឺអ្នកនយោបាយប្រឆាំង បានផ្កាប់មុខទៅរកមហាអំណាច ហើយបានយក​ដៃគូ​ម្ខាង​ទៀត​ជា​សត្រូវ ដែលនយោបាយបែបនេះ មិនអាចធ្វើឲ្យប្រទេសជាតិ បានសុខទេ ដោយសាតែមហាអំណាច​មួយទៀតមិន​អាចនៅស្ងៀម។
 
ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ បានធ្វើឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​បង្កើត​សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ដែលរួមគ្នាបង្កើតដោយគណបក្សចំនួន៣ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០​២០។
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា ការផ្ដើមធ្វើសម្ព័ន្ធអ្នក​ប្រជា​ធិបតេយ្យនេះ ដោយសារតែយើងមើលឃើញចំណុចមួយ ហើយលោកធ្លាប់ឆ្លងកាត់នូវបទ​ពិសោធន៍ជា​ច្រើនតាំងពីទសវត្សរ៍៦០មក ដែលនៅក្នុងសម័យសង្រ្គាមត្រជាក់នេះ ឥទ្ធិពលនៃមហាអំណាច បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបន្តថា មកដល់ពេលនេះ ពិតមែនតែឥទ្ធិពលប្រជែង នៃមហាអំណាចបានផុតរលត់ទៅមួយរយៈ ធ្វើ​ឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ប៉ុន្តែមានការចាប់ផ្ដើមប្រកួតប្រជែងបន្តទៀត។ ហេតុដូច្នេះហើយ ដែលត្រូវឲ្យលោកក្នុងនាមជាអ្នកនយោបាយ គិតគូរអំពីការធ្វើនយោបាយរបៀបម៉េច ដើម្បីឱ្យកម្ពុជា​បាន​សុខសន្តិភាព និងស្ថេរភាព រួចផុតពីបញ្ហាដែលធ្លាប់ឆ្លងកាត់កន្លងមក។
 
លោក ញឹក ប៊ុនឆៃ បានអះអាងថា ស្ថានការណ៍​ចុងក្រោយនេះ ធ្វើឲ្យយើង​ព្រួយបារម្ភ​ ពីព្រោះបើយើង​ស្ដាប់​អំពីសកម្មភាពអ្នកនយោបាយ គឺអតីតអ្នកនយោបាយប្រឆាំង បានផ្កាប់មុខទៅរកមហាអំណាចម្ខាង ហើយបានយកដៃគូម្ខាងទៀតជាសត្រូវ ដែលនយោបាយនេះ យើងធ្លាប់បានឆ្លង​កាត់រួចហើយនៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ៧០ ដែលមានរដ្ឋប្រហារ​ទម្លាក់​សម្ដេច​ នរោត្តម សីហនុ របបសាធារណរដ្ឋខ្មែរបានទាញ​ទៅ​រកមហាអំណាចមួយផ្ដាច់មុខ ដែលនៅពេលនោះសង្គ្រាមបានចាប់ផ្ដើមឆាបចេះ។

បើតាមលោក ញឹក ប៊ុនឆៃ នយោបាយមានមួយអត់មួយ មានឯងអត់អញ់ នយោបាយ​លាប​ពណ៌​ដាក់គ្នា ក៏មិនអាចបានសុខ ​ទេ។ លោក​លើកឡើងថា ​ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បានធ្វើ​ឲ្យប្រ​ជាពលរដ្ឋខ្មែរស្លាប់រាប់លាននាក់ ដោយការចោទប្រកាន់ប្រជាពលរដ្ឋមួយចំនួនថា ជា សេអ៊ីអា របស់​អាមេ​រិក ហើយក៏យកទៅសម្លាប់​ចោល​។ ក្រោយមកទៀតក៏មានការស៊ើបអង្កេតទៅលើទាហាន ហើយក៏យក​ទៅ​សម្លាប់ចោលដូចគ្នាទៀត។ បន្ទាប់​មក ក៏មានការសម្លាប់ទៀត ដោយចោទថា ជាខ្សែវៀតណាម​ជា​ដើម​។ ដូច្នេះខ្មែរយើងលាបពណ៌ដាក់គ្នាមិនឈប់ តើពេល​ណា ដែលយើងមានឱកាស ចេះរួបរួមសាមគ្គីគ្នា ធ្វើ​ការ​ជាមួយគ្នាបាន ?។

ទាក់ទងដល់ការចោទប្រកាន់អំពីការដឹកនាំដោយឯកបក្ស លោក ញឹក ប៊ុនឆៃ បានលើកឡើងទៀតថា បច្ចុប្បន្ន​មានការចោទប្រកាន់អំពីការដឹកនាំដោយឯកបក្ស ប៉ុន្តែយើងត្រូវគិតមើល​ថា តើបញ្ហានេះ​ចាប់ផ្ដើម​ពីណា គឺចាប់ផ្ដើមពីនេះមេដឹកនាំបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលបានកែពី២ភាគ៣ មក៥០​បូក១ ដូច្នេះ៥០បូក១ គណបក្សគណបក្សប្រជាជនកម្ពុជា ​ មានលទ្ធភាពក្នុងការដឹកនាំរដ្ឋាភិបាល។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា នៅពេលដែលលោក សម រង្ស៊ី ស្ថិតនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច លោក សម រង្ស៊ី មិនស្ដាប់នយោបាយរបស់បក្សទេ (នៅពេលដែល​ធ្វើ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ) ដូច្នេះគណបក្សមិនដឹងធ្វើយ៉ាងម៉េច មានតែ​បណ្ដេញ​ចេញ ហើយ​នៅពេលចេញ​ពីគណបក្សហ៊្វុនស៊ិនប៉ិច លោក សម រង្ស៊ី ​បាន​ទៅបង្កើតគណបក្សប្រឆាំង ហើយបានព្យាយាមធ្វើ​យ៉ាង​ម៉េច​ឱ្យគណបក្សហ៊្វុនស៊ិនប៉ិច រលាយ ហើយបន្តបន្ទាប់មកគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានរលត់រលាយ​មែន ប៉ុន្តែនៅពេលក្រោយគណបក្សហ៊្វុនស៊ិនប៉ិច មានឱកាស ក៏បានប្ដឹងរំលាយគណបក្សប្រឆាំងនោះវិញ ដូច្នេះ​ទើបធ្វើឲ្យអតីតគណបក្សសង្គ្រោះជាតិត្រូវរលាយបាត់មកដល់សព្វថ្ងៃ។

​លោកបញ្ជាក់ថា “នយោបាយមានឯងអត់អញ មានអញអត់ឯង ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រ​មោច​ស៊ីត្រី គឺមិនត្រូវមាននៅក្នុងនយោ​បាយរបស់កម្ពុជា ទេ”៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម