ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តកសិករចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលីដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកទឹកចិត្តនិងជំរុញឱ្យកសិករចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហមដែលជាប្រភេទបង្កងពូជថ្មីដើម្បីលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។

ការជំរុញបែបនេះបានធ្វើឡើង នៅថ្ងៃទី២១ សីហា បន្ទាប់លោកបានដឹកនាំមន្ត្រីចុះពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ដែលជាស្បៀងគោលមានដូចជា៖ ដំណាំស្រូវ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ក្រសួងនៅតែចាត់ទុកថាជាអាទិភាពចំបងដែលត្រូវតែខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពដាំដុះ និងចិញ្ចឹមតាមគ្រប់រូបភាព បង្កើនប្រាក់ចំណូល បង្កើតការងារនៅមូលដ្ឋានផ្ទាល់។

លោកតាន់ នរវិន្ទ ម្ចាស់កសិដ្ឋាន បង្កងទួលទន្លេជុំ ដែលជាអតីតនិសិត្សកេ្សត្រសាស្រ្តជំនាន់ទី ៨ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានរៀបរាប់ថាកសិដ្ឋានបង្កងទួលទន្លេជុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដី ១៨ហិកតា និងដំណើរការសាកល្បងចិញ្ចឹមនៅឆ្នាំ២០១៨។
លោកបានបន្តថាដោយសារភូមិសាស្ត្រអំណោយផលប្រភពផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្តនិងមានសក្តានុពលទីផ្សារ លោកសម្រេចចិត្តចុះទុនវិនិយោគជាង ៥០ ០០០ដុល្លារ ធ្វើការចិញ្ចឹមបង្កងដង្កៀបក្រហមនេះជាលក្ខណធម្មជាតិដែលបច្ចុប្បន្នកសិដ្ឋានមានលទ្ធភាពផលិតពូជបង្កង ៥-១០ មឺនកូនក្នុងមួយខែដោយកូនបង្កងមានតម្លៃ ៥០០រៀលក្នុង១ក្បាល និងតម្លៃបង្កងសាច់ចាប់ពី ១២-២៥ ដុល្លារក្នុង១គៅឡីក្រាម។

លោកបានបន្តទៀតថា សម្រាប់ថ្ងៃអនាគត កសិដ្ខាននឹងបង្កើនផលិតកម្មកូនឲ្យដល់ ១-២ លានកូនក្នុង១ខែ មាន តម្លៃសមរម្យ គុណភាពល្អ លក់ជូនកសិករ និងផលិតបង្កងសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ ផ្តល់វគ្គបណ្តុះ បណ្តាលបច្ចេកទេសដល់កសិករទៀតផង។
លោកបានស្នើសុំលោករដ្ឋមន្រ្តីជួយអន្តរាគម៍ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពង្រីកផលិតកម្ម កសិដ្ឋានត្រូវការទុនបន្ថែម ។
លោករដ្ឋមន្ត្រីបានណែនាំឲ្យម្ចាស់កសិដ្ឋានខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀតដោយត្រូវសហការជាមួយរដ្ឋបាលជលផល ធ្វើការបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹមជាមួយកសិករ បង្កើនបរិមាណបង្កងក្នុងស្រុក ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន។
មួយវិញទៀត កសិដ្ឋានគួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែង ស្រាវជ្រាវគុណភាពចំណីបង្កង និងហ្វឹកហាត់ការងាររបស់និស្សិត បណ្តុះបណ្តាលបច្ចេកទេសជូនកសិករ៕ ដោយ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?