ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា អំពាវនាវឱ្យពលរដ្ឋខ្មែរនៅជប៉ុនបង្កើនការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរសម្រេចដាក់ខេត្តចំនួន៧ទៀត ក្នុងភាពអាសន្ន
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅទីក្រុងតូក្យូ និងខេត្តចំនួន១២ បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរឲ្យបានខ្ជាប់ខ្ជួន ខណៈប្រទេសនេះ សម្រេចដាក់ខេត្តចំនួន ៧ទៀត ឱ្យស្ថិតនៅក្នុងភាពអាសន្ន ដោយសារតែការរីករាលដាល នៃមេរោគកូវីដ១៩ ប្រភេទ Delta។

បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ខេត្តចំនួន៧នោះ គឺខេត្ត Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ដែលចូលជាធរមានចាប់ពីថ្ងៃសុក្រទី២០ ខែសីហា ហើយការដាក់ខេត្តទាំង៧នេះ បន្ថែមពីលើទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, និង Okinawa។
ស្ថានទូតបញ្ជាក់ថា សម្រេចដាក់ខេត្តចំនួន៧ទៀត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់ ហើយខេត្តទាំង១៣នេះ នឹងឋិតនៅក្នុងភាពអាសន្នរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយនឹងការជូនដំណឹងនេះ ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង ១២ខាងលើ សហការ និងប្រតិបត្តិវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់បំផុត ហើយថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នាច្រើន និងរក្សាគម្លាតសុវត្ថិភាព។
ក្នុងករណីចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤៕ ដោយ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា