Connect with us

ព័ត៌មានជាតិ

កម្ពុជាសម្រេចលុបចោល ការផ្អាកជាបណ្ដោះអាសន្ន ក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណា

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរបស់ក្រសួងការបរទេស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា ចំពោះវិធានការរឹតត្បិតការចូល និងចេញពីប្រទេសកម្ពុជារបស់ជនជាតិវៀតណាម ដែលជាបុគ្គលិកក្រុមហ៊ុននិងអ្នកជំនាញរបស់ក្រុមហ៊ុន​វៀតណាមត្រូវបានដកហូត ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ ចំណែកវិធានការផ្សេងទៀត ដែលមានស្រាប់របស់ព្រះរាជាណាចក្រកម្ពុជា នឹងនៅតែមានសុពលភាព។

ជាមួយគ្នានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានណែនាំឲ្យស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅភ្នំពេញ អនុវត្តឲ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់​វៀត​ណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១កន្លងមក។

ទោះជាយ៉ាងណា មានលើកលែងមួយចំនួនផងដែរ រួមមាន អ្នកជំងឺដែលត្រូវទៅព្យាបាលនៅប្រទេសវៀត​ណាម, អ្នកកាទូត, មន្ដ្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ 

ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេស​វៀត​ណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។

ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានប្រាប់ឲ្យឯកអគ្គរាជទូតកម្ពុជា នៅប្រទេសវៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលប្រទេសទាំងពីរ៕ ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២០ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២១ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម