Connect with us

ព័ត៌មានជាតិ

ភ្នំពេញ ចាប់ផ្តើម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ដែលមាន​ដង​យោង​កម្ពស់​៥២​ម៉ែត្រ

បានផុស

នៅ

នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​មាន​រថយន្ត​ពន្លត់អគ្គិភ័យ ដែលមាន​ដង​យោង​កម្ពស់​៥២​ម៉ែត្រ​ហើយ ដើម្បី​ជា​ប្រយោជន៍​យ៉ាងសំខាន់ ដល់​ការអន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ឬ​ធ្វើ​ការបាញ់​សង្គ្រោះ ពេល​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នៅ​តំបន់​ដែល​តូច​ចង្អៀត ឬ​ស្មុគស្មាញ​ពិបាក​សម្រាប់​រថយន្ត​ពន្លត់អគ្គិភ័យ​ខ្នាតតូចៗ អាច​ចូលទៅ​បាញ់​ទឹក​សង្គ្រោះបាន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១​នេះ ក្រុមមន្ត្រី នៃ​ការិយាល័យ​ពន្លត់​បង្ការ និង​សង្គ្រោះគ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បានធ្វើការ​រៀនសូត្រ និង​ហ្វឹកហាត់ អំពី​ការប្រើប្រាស់​រថយន្ត​ខាងលើនេះ ឲ្យ​បាន​ស្ទាត់ជំនាញ​ជាមុនសិន មុន​ឈានដល់​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​នៅពេល​ខាងមុខ ។

​រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្នាត​ធំ​នេះ ជា​ប្រភេទ​រថយន្ត​ម៉ាក EVERDIGM Model ERL 54C ដែល​អាច​ស្ទុ​ក​ទឹកបាន​ចំណុះ ៣.៥០០​លីត្រ ដែលមាន​ដង​យោង​កម្ពស់ ៥២​ម៉ែត្រ ។

​មន្ត្រី​ការិយាល័យ​អគ្គីភ័យ រាជធានី​ភ្នំពេញម្នាក់ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា៖ រថយន្ត​ខាងលើ គឺមាន​២​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បានផ្តល់​មកឲ្យ​ការិយាល័យ​អគ្គីភ័យ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​០១​គ្រឿង និង​មួយគ្រឿង​ទៀត ប្រគល់​ជូនទៅ​ខាងនាយ​ក​ដ្ឋា​ន​ពន្លត់ និង​បង្ការ​គ្រោះ​អគ្គិភ័យ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ជា​ប្រយោជន៍​សំខាន់ ក្នុងការ​អន្តរាគមន៍​ជួយសង្គ្រោះ​ពលរដ្ឋ លើ​ករណី​ឆាបឆេះ​ផ្សេងៗ​នានា ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២១ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២២ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

រំលោភ
សន្តិសុខសង្គម១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម