ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន អះអាងជាថ្មីថា អ្នកចាក់វ៉ាក់សាំង ២ ខែ ហើយទៅចាក់ដូសទី ៣ ក៏គ្មានប្រយយោជន៍
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា អ្នកចាក់វ៉ាក់សាំងទើបបាន២ខែហើយចង់ចាក់ដូសទី៣ក៏មិនមានប្រយោជន៍អ្វីដែរហើយណាមួយវាខុសទៅនឹងគោលការណែដែលបានកំណត់ទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្នុងឱកាស យកអំណោយរបស់សម្តេចតេជោ ជូនលោកតាលោកយាយដែលមានអាយុ១០០ឆ្នាំ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២១សីហា លោកស្រីបានបន្តថា “មានអ្នកខ្លះចាក់វ៉ាក់សាំងទើបបាន២ខែបង្ខំចង់ចាក់ដូសទី៣អាហ្នឹងវាអត់ប្រយោជន៍ទេ។ អីចឹងបានជាគេកំណត់ពេលវេលាមួយក្នុងការចាក់បើវាខុសគ្នាបន្តិចបន្តួចវាមិនមានបញ្ហាអ្វីទេហើយយើងក៏មិនត្រូវហ៊ានពេកដែរ”។
លោកស្រីបានបន្តថា វ៉ាក់សាំងបើចាក់ចូលក្នុងខ្លួនយើងហើយមិនអាចយកចេញមកវិញបានទេ។ដូចនេះមុននឹងសម្រេចចិត្តចាក់ត្រូវគិតគូរឱ្យបានច្បាស់លាស់ហើយត្រូវមើលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។

លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋកុំមានសុទិដ្ឋិនិយមខ្លាំងពេកថាបានចាក់វ៉ាក់សាំងរួចហើយលែងការពារខ្លួននោះគឺត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួន៣កុំ៣ការពារដើម្បីការពារការខ្លួនជំងឺកូវីដ១៩មកខ្លួនយើងផង ក្រុមគ្រួសារនិងសហគមន៍យើងផងដែរ។
លោកស្រីបានលើកឡើងទៀតថា “សូមយើងកុំរំពឹងថាវីរុសកូវីដ១៩នឹងរលាយសូន្យពីទឹកដីនាពេលឆាប់ៗនេះឱ្យសោះ។ខ្ញុំហ៊ាននិយាយដូច្នេះព្រោះវីរុសនេះបានបំប្លែងខ្លួថ្មីតទៅទៀតហើយយើងក៏មិនដឹងថាទៅថ្ងៃមុខវាបំប្លែងខ្លួនទៅជាអ្វីទៀតដែរ”។

លោកស្រីបានបញ្ជាក់ថា ប៉ុន្តែបើទោះបីជាវីរុសកូវីដ១៩មានការបំប្លែងខ្លួនថ្មីក៏ដោយការចាក់វ៉ាក់សាំងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចម្លងពីធ្ងន់ទៅស្រាលនិងកាត់បន្ថយអ្នកជំងឺសម្រាកពេទ្យផងដែរ។ដូចនេះសូមប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងទៅតាមវេនរបស់ខ្លួនដើម្បីឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ។
គិតត្រឹមថ្ងៃទី២១សីហាឆ្នាំ២០២១កម្ពុជាចាក់វ៉ាក់សាំងដល់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន៨៦៩៦៥២៤នាក់ស្មើនឹង៨៦.៩៧ភាករយធើបនឹងគោលដៅ១០លាននាក់ ។ចាក់ដល់កុមារចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំចំនួន៩២៧៧៣៦នាក់ស្មើនឹង៤៧.១៧ភាគរយធៀបនឹងគោលដៅជិត២លាននាក់និងចាក់ដូសទី៣ឬដូសជំរុញបានចំនួន៤៧៦៨៩៨នាក់៕ ដោយ៖សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?