Connect with us

ព័ត៌មានជាតិ

ឪពុកចាប់កូនស្រីរំលោភសេពសន្ថវៈ៨លើក​ ទើបបែកការណ៍ប្រពន្ធប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

បានផុស

នៅ

បុរសត្រូវជាឪពុក ឈ្មោះ ឈុន រី អាយុ ៣៨ ឆ្នាំ​បានរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងសម្រេចចំនួន ៨ដង និងគំរាមសម្លាប់បើហ៊ាននិយាយប្រាប់ម្ដាយ ក្រោយមកក៏បែកការណ៍ត្រូវប្រពន្ធ ប្ដឹងឱ្យសមត្ថកិច្ចចាប់ខ្លួន។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បុរសជនសង្ស័យ ឈ្មោះ ឈុន រី អាយុ ៣៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែក​ឯកូនស្រី អាយុ១៤ឆ្នាំ ពេលដែលឪពុកបាប់រំលោភផ្ទួនៗបានដល់ទៅ៨ដង បានប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឱ្យចាប់ឃាត់ខ្លួននៅថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។

ប្រពភព័ត៌មានបានឱ្យដឹងថា កន្លងមក ម្តាយ និងយាយមិននៅផ្ទះ រវល់ទៅលេងផ្ទះបងប្អូនមិនបានត្រឡប់មកវិញ ចំណែកឪពុក និងកូននៅផ្ទះតែ២នាក់ នៅពេលយប់កូនស្រីកំពុងដេកលង់លក់នៅលើគ្រែខាងមុខផ្ទះ ស្រាប់តែឪពុកចាប់កូនបិទមាត់គំរាមមិនឱ្យស្រែកបើហ៊ានស្រែក និងនិយាយរឿងប្រាប់ម៉ែនឹងសម្លាប់ចោល។

លោកវរសេនីយ៍ឯក សៅ សារឿនបានញ្ជាក់ឲ្យដឹងបន្តទៀតថាការចាប់រំលោភកូនខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដង  ដោយស៊ូទ្រាំនឹងទង្វើដ៏ថោកទាបរបស់ឪពុកមិនបានកូន និងម្តាយបានប្តឹងនគរបាលការិយា​ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ខ្លួនតែម្តង។

លោកបានបញ្ជាក់បន្តឱ្យដឹងទៀតថាក្រោយពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យមិនព្រមសារភាពពីទង្វើរបស់ខ្លួនទៅលើកូនស្រីរបស់ខ្លួនឡើយ ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានបណ្តឹងពីកូន និងម្តាយ ត្រូវបានចាប់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបា​ល​ខេត្ត ដើម្បីចាត់ការបន្ត។

បុរសជនសង្ស័យត្រូវកំលាំងជំនាញបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់នៅព្រឹក ថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២១នេះ។

ជនសង្ស័យឈ្មោះឈុន រី នេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំមកហើយ ពីបទរំលោភលើក្មេងស្រីជាអនីតិជន ហើយទើបចេញពីពន្ធនាគារបានរយៈពេល១ឆ្នាំ មករំលោភកូនឯងបង្កើតទៀត៕ដោយ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ៥ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

សេដ្ឋកិច្ច២៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ទោះមិនល្បីដូច សាន់ឆាយ តែទ្រព្យធនស្វាមីទី២ មានមិនចាញ់គ្នាប៉ុន្មានទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម