ព័ត៌មានជាតិ
ចុះយកសំណាកមនុស្ស១៩នាក់ នៅអង្គការមណ្ឌលថែទាំជំនួសនិងផ្តល់ជីវិតថ្មីនៃកុមារ នៅវាលស្បូវ
បុគ្គលិក១៩នាក់ ត្រូវបានក្រុមពេទ្យចុះសំណាក ក្រោយសង្ស័យមានជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ នៅ ក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។

នារសៀលថ្ងៃទី២១ ខែសីហានេះ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅសហការជាមួយអាជ្ញាធរសង្កាត់វាលស្បូវ ចុះទៅយកសំណាកបុគ្គលិកចំនួន១៩នាក់ ស្ថិតក្នុងអង្គការមណ្ឌលថែទាំជំនួសនិងផ្តល់ជីវិតថ្មីនៃកុមារ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ១៩។


យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា ទីតាំងអង្គការខាងលើ គឺស្ថិតក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុដែលក្រុមគ្រូពេទ្យចុះយកសំណាកទៅបុគ្គលិកទាំង១៩នាក់នេះ គឺមានការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ បន្ទាប់ពីយកសំណាករួចមកគ្រូពេទ្យ បានធ្វើការបិទខ្ទប់ទីតាំងអង្គការខាងលើរង់ចាំចេញលទ្ធផលពីប៉ាស្ទឺរសិន។


គួរបញ្ជាក់ក្នុងថ្ងៃទី២១ ខែសីហានេះ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅមានអ្នកឆ្លងកូវីដ១៩ចំនួន២នាក់ ដែលសុទ្ធសឹងជាមនុស្សចាស់វ័យ៩០ឆ្នាំឯណោះ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី