ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖សាលារៀនឯកជនជាច្រើន បិទទ្វារដោយសារជំងឺកូវីដ១៩
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថាជំងឺកូវីដ១៩ដែលបានអូសបន្លាយក្នុងរយៈពេលជិត២ឆ្នាំមកនេះបានធ្វើឱ្យប៉ះពាល់ដល់សាលារៀនពិសេសសាលាឯកជនជាច្រើនត្រូវបិទទ្វារ។
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានមានប្រសាសន៍ថា «ជាការពិតវិបត្តិ ដែលបង្កឡើងដោយជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការសិក្សារបស់សិស្ស និងប៉ះពាល់ដល់សាលារៀន ពិសេសឯកជន ក្នុងរយៈពេលប្រមាណជិត ២ឆ្នាំមក ហើយសាលារៀនឯកជនជាច្រើន ក៏ត្រូវបិទទ្វារជារៀងរហូតផងដែរ»។

ថ្លែងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទូទាំងខេត្តក្រចេះកាលពីម្សិលមិញ លោក ព្រុំ សុខា បានបន្តថាដោយក្តីព្រួយបារម្មណ៍នេះ ទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងសម្រាប់កុមារ និងយុវជន ដើម្បីទទួលបានប្រព័ន្ធការពារបន្ថែមដូចនឹងមនុស្សទូទៅដែល ឆ្លើយតបទៅនឹងជំនឿជឿជាក់របស់បងប្អូនប្រជាពលរដ្ឋជាមាតាបិតាអាណាព្យាបាលសិស្ស មកលើរាជរដ្ឋាភិបាល។
លោក រដ្ឋមន្ត្រីបានបន្ថែមថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំដែលបានរងចាំ ឥលូវដល់ពេលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយ ហើយរយៈពេលមិនយូរនិងបានចូលសាលារៀនវិញ ជាជំហានៗ និងពិតជាចង់ឃើញសិស្សានុសិស្ស ត្រឡប់មកសាលារៀនវិញ»។

យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើទោះបីជាក្មួយៗបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយយ៉ាងណាក្តី ក្មួយៗក៏ត្រូវតែប្រុងប្រយ័ត្នការពារខ្លួន ជាពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង៣ការពារ» អនុវត្តឱ្យបានជាប់ជាប្រចាំ កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួន ឲ្យស្របតាមពាក្យស្លោកថា “រៀនរស់នៅធម្មតា ជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩” សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាជាយថាហេតុណាមួយ។
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថាលទ្ធភាពបើកសាលារៀនឡើងវិញនៅចុងឆ្នាំនេះបាន ឬមិនបាន គឺអាស្រ័យលើការចូលរួមទប់ស្កាត់របស់ប្រជាពលរដ្ឋទាំងអស់គ្នា។
លោកស្រីបានបន្តថា ប្រសិនបើមានការចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ទាំងអស់គ្នា នៅក្នុងរយៈពេល១ខែឬ២ខែខាងមុខទៀតនេះ យើងនឹងអាចសង្ឃឹមថា ការរីករាលដាលនៃវីរុសកូវីដ-១៩ នឹងមានការធ្លាក់ចុះ។
លោកស្រី វណ្ណឌីន បានបន្តទៀតថា« អ៊ីចឹងបើមានការធ្លាក់ចុះ យើងនឹងបន្តអនុវត្តវិធានការបស់យើង អ៊ីចឹងវានឹងអាចផ្ដល់លទ្ធភាពសម្រាប់យើងក្នុងការគិតគូរ បើកសាលារៀនឡើងវិញ ហើយក៏អាស្រ័យទៅលើការចាត់ចែងរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ តើបានត្រៀមរួចរាល់កម្រិតណា។ ម៉្យាងទៀតក៏ត្រូវការឱ្យមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីរបស់យើងផងដែរ»។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំបានពង្រីកវិសាលភាពនៅទូទាំងប្រទេសហើយដោយគិតត្រឹមថ្ងៃទី២១សីហាមានកុមារអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំបានចាក់វ៉ាក់សាំងមានចំនួន៩២៧៧៣៦នាក់ស្មើនឹង៤៧.១៧ភាគរយធៀបនឹងគោលដៅជិត២លាននាក់៕ ដោយ៖ សំអឿន

-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង