ព័ត៌មានជាតិ
ខេត្តប៉ៃលិនត្រៀមផ្ទេរពលករ ធ្វើចត្តាឡីស័កតាមសាលារៀនទៅកាន់មណ្ឌលថ្មីវិញ
ខេត្តប៉ៃលិនបានត្រៀមផ្ទេរពលករធ្វើចត្តាឡីស័កតាមសាលារៀនទៅកាន់មណ្ឌលចត្តាឡីស័កថ្មីវិញដើម្បីទុកសាលារៀនទាំងនោះឱ្យសិស្សានុសិស្សចូលរៀនឡើងវិញនាពេលខាងមុខ។
ថ្លែងក្នុងឱកាសចុះពិនិត្យ និងរៀបចំមណ្ឌលចត្តាឡីស័កថ្មីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការរៀបចំមណ្ឌលចត្តាឡីស័កថ្មីនេះ គឺត្រៀមសម្រាប់ផ្ទេរបងប្អូនពលករ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមមណ្ឌលសាលារៀនរដ្ឋនានា ដើម្បីបង្ការទុកជាមុន ក្នុងករណីសិស្សានុសិស្សចូលសិក្សាវិញនាពេលខាងមុខ បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ស្រីអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្តនិងក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស។
លោក ស្រី អភិបាលខេត្តបានបន្តទៀតថាជាងនេះទៀតខេត្តបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

លោក ស្រី អភិបាលខេត្តបានបញ្ជាក់ថាក្នុងចំណោមមណ្ឌលចត្តាឡ័ស័កទាំងនោះខេត្ត បានយកសាលារៀនរដ្ឋធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ជម្ងឺកូវីដ-១៩ ចំនួន ៥សាលា ក្នុងនោះទី១-វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ទី២-វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ទី៣-អនុវិទ្យាល័យសន្តិភាព ទី៤-សាលាបឋមសិក្សាភ្នំកុយ និងទី៥-សាលាបឋមសិក្សាសាលាក្រៅ។
លោកស្រីអភិបាលខេត្តបានបន្ថែមថាដើម្បីផ្ទេរពលករកំពុងធ្វើចត្តាឡីស័កតាមសាលារដ្ឋទាំង៥ខាងលើនេះរដ្ឋបាលខេត្តបានត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក នៅអតីតសៃឡូតាម៉ៅ ស្ថិតក្នុងឃុំអណ្តូង ស្រុកសាលាក្រៅសម្រាប់ដាក់ពលករទាំងនោះវិញ។
លោកស្រី បាន ស្រីមុំ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕ ដោយ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ