ព័ត៌មានជាតិ
ការធ្វើវារីវប្បកម្មខា្នតធំៗ នៅកម្ពុជាបានផ្អាកដំណើរការដោយសារគ្មានទីផ្សារ
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការធ្វើវារីវប្បកម្មខា្នតធំៗនៅប្រទេសកម្ពុជាបានផ្អាកដំណើរការដោយសារមានការលំបាកក្នុងការស្វែងរកទីផ្សារ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹង នៅក្នុងទំព័រហ្វេប៊ុកនៅព្រឹកថ្ងៃទី២៣សីហានេះថា ការធ្វើវារីវប្បកម្មបានជួបប្រទះនឹងបញ្ហាប្រឈមនៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។
លោករដ្ឋមន្ត្រីបានបន្តថា «ក្នុងបរិកានេះ យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិតដែលបញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យាពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យមនៅដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រតាមរយៈរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កង ក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រជាដើម។
លោករដ្ឋមន្ត្រីបានបន្ថែមថានៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ និងការកកស្ទះផល ផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុកជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម។
លោករដ្ឋមន្ត្រីបានលើកឡើងរបាយការណ៍មកបញ្ជាក់ថាផលវារីវប្បកម្មទទួលបានចាប់ពីថ្ងៃទី១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២កូន ។
ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាយ៉ាងណាក៏ដោយក៏នៅតែមាន បញ្ហាជួបប្រទះមួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ក្នុងធ្វើវារីវប្បកម្ម និងគ្រប់គ្រងទីផ្សារត្រី ពុំទាន់មានលក្ខណៈរៀបរយល្អប្រសើរ ទាំងការចិញ្ចឹម ផ្សារបោះដុំ និងចែកចាយ ភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូល ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖ មានការកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ និងពិបាកប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្មនាំចូលពីប្រទេសជិតខាង (ដែលមានតម្លៃថោក)។
កង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់។ដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា (ជន់ជោរទៅតាមរដូវ) នៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ។កូនត្រីពូជដែលមានគុណភាពបម្រើឱ្យការធ្វើវារីរប្បកម្មមិនទាន់បានបំពេញតម្រូវការរបស់វារីវប្បករ។
ការកែច្នៃ និងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ ដោយសារការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។ចំណីត្រីសម្រេច (ចំណីត្រីផលិតពីរោងចក្រ) រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតចំណីត្រីឡើងថ្លៃ។
លោករដ្ឋមន្ត្រីបានអះអាងទៀតថាដើម្បីដំណោះស្រាយចំពោះមុខនេះក្រសួងបានដាក់ចេញនូវវិធានការ គោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហារូបត្ថម្ភ។
វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។
គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាត្រូវបានបង្កើតឡើង និងមានការប្រជុំជាមួយសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករ ជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្វែងរកដំណោះស្រាយជូនវារីវប្បករ។
ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ចូនផល ផលិតផលនាំចេញ នាំចូល និងឆ្លងកាត់គ្មានការអនុញ្ញាត ត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបលើបទល្មើសដឹកជញ្ចូនខុសច្បាប់។
ការកាត់បន្ថយ និងតម្រឹមការនាំចូល ដោយជំនួសមកវិញឲ្យមានការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងតាមថង់ផ្លាស់ស្ទីក ក្នុងស្រុក ដែលបានកកស្ទះ និងវិធានការផ្សេងៗទៀត៕ ដោយ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?