ព័ត៌មានជាតិ
កូនឈើចម្រុះចំនួនជិត៣,៤០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកជូនដល់សាធារណជន
ខេត្តសៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្ស អាជ្ញាធរជាតិ អប្សរា បានឱ្យដឹងថា កូនឈើចម្រុះ សរុប៣,៣៨១ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២១។
កូនឈើដែលបានចែកចាយទាំងនោះរួមមាន៖
១. ប្រភេទកូនឈើជូនព្រះគ្រូបញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,០០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិឫស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល២០០ដើម កកោះ២០០ដើម រំដួល២០០ដើម ព្កុល១០០ដើម អង្គារបុស្ស៧០ដើម និងស្តៅ៣០ដើម។

២. ផ្តល់កូនឈើជូនលោក ជា វិបុត្រ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៣០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៤០ដើម និងបេង៤០ដើម។
៣. ផ្តល់កូនឈើជូនលោក ស៊ិន សុវណ្ណវិច្ឆិកា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម និងបេង៥០ដើម។

៤. ផ្តល់កូនឈើជូនលោក អ៊ឹមផាន មលីវណ្ណ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៥០ដើម និងគគីរ៥០ដើម។
៥. ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន១,៣១១ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបាយក្អែក ប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា និងភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៦០១ដើម ឈើទាល៨០ដើម ត្រយឹង១០០ដើម ពពេល១០០ដើម ច្រេស១០០ដើម បេង១០០ដើម ធ្នង់៥០ដើម រំដួល១៦០ដើម និងជើងគោ២០។

៦. ផ្តល់កូនឈើជូនលោក គឹម សំណាង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួនស្ថិតនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង១០ដើម និងក្ងោក១០ដើម។
៧. ផ្តល់កូនឈើជូនលោក ធឹម សាលួត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលាបឋមសិក្សារ៉ាកូអំពិល សិ្ថតក្នុងភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម ធ្នង់១០០ដើម គគីរ១០០ដើម ឈើទាល១០០ដើម និងសំរោង៥០ដើម៕
អត្ថបទ៖ គឿន វេត




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?