ព័ត៌មានជាតិ
សុំលុយម្ដាយយកទៅសងបំណុលគេ ម្ដាយមិនឲ្យដុតផ្ទះខ្ទេច
សុំលុយពីម្ដាយយកទៅសងបំណុលគេ ពេលសុំលុយពីម្តាយមិនបាន សម្រេចចិត្តដុតផ្ទះចោលខ្ទេច រួចគេចខ្លួនបានមួយថ្ងៃ ត្រូវសមត្ថកិច្ចចាបយបាន ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង១៥នាទី នៅចំណុច ភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ យុន ផាត ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (ត្រូវ ជាម្តាយ)។

ជនសង្ស័យឈ្មោះ សេន ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មុនពេលកើតហេតុជនសង្ស័យខាងលើ បានសុំលុយពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យកូនប្រុសខឹងហើយម្ដាយគំរាមថា “និងដុតផ្ទះចោល “លុះដល់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង កើតហេតុ ដោយឃើញម្តាយមិននៅផ្ទះ (ទៅធ្វើស្រែចម្ការ)បានឡើងទៅលើផ្ទះប្រមូលខោអាវ ក្រណាត់ មុងភួយ ពូក ដាក់គនៅមាត់ទ្វា រួចដាក់គន្លឹះ ទ្វាខាងក្នុងជាប់ដុតផ្ទះបណ្ដាលឱ្យឆេះខូចខាតទាំងស្រុង។ ក្រោយពីធ្វើសកម្មភាពដុតផ្ទះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

លុះដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អំពៅព្រៃ បានចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាង សំនុំរឿងតាម នីតិវិធី៕
អត្ថបទ ៖ ឆៃ យ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី