ក្រសួង ​សម្រេច​ប្រគល់​សិទ្ធិ​ជូន​រដ្ឋបាល​រាជធានី​ខេត្ត បង្កើត​មជ្ឈមណ្ឌល​ទទួល​ព្យាបាល ​អ្នក​ញៀន​ថ្នាំ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រសួង ​សម្រេច​ប្រគល់​សិទ្ធិ​ជូន​រដ្ឋបាល​រាជធានី​ខេត្ត បង្កើត​មជ្ឈមណ្ឌល​ទទួល​ព្យាបាល ​អ្នក​ញៀន​ថ្នាំ​

Published

on

លោក ម៉ែន សុចិត្រ តំណាង​ លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​ថ្លែង​ថា ចាប់ពី​ថ្ងៃនេះ ​ក្រសួង​សង្គមកិច្ច​ បានសម្រេច​ប្រគល់​សិទ្ធិ​ជូន​រដ្ឋ​បាល​រាជធានី​ខេត្ត​ បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ទទួល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ខ្លួន​ឯង​។

លោក​រដ្ឋលេខាធិការ ថ្លែង​បែបនេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ ​ខណៈ​ពេល​តំណាង​ លោក វង សូត អញ្ជើញ​ជា​អធិបតី​ ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា ពិនិត្យ និង​សម្រេច លើ​សេចក្ដីព្រាង​ប្រកាស ស្ដីពី​ការ​ប្រគល់​សិទ្ធិ​ជូន​រដ្ឋបាល​រាជធានី​ខេត្ត​ បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ទទួល​ព្យាបាល និង​ស្ដារ​នីតិសម្បទា ​អ្នក​ញៀន​គ្រឿងញៀន​ នៅ​ទីស្ដីការក្រសួង​។​

​ក្នុងនាម​តំណាង​ លោក​រដ្ឋមន្ត្រី វង សូត​ នោះ ​លោក​ ម៉ែន សុចិត្រ បាន​ថ្លែង​ថា ជា​ការ​ពិត​ណាស់​ទិស​ដៅ​របស់​ក្រសួង​សង្គមកិច្ច​ ដោយ​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ បាន​ជំរុញ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ ក៏​ដូច​ការ​លើក​កម្ពស់​ជីវភាព​រ​បស់​បង​ប្អូន​ជន​ពិការ កុមារ និង​ជួយ​ព្យាបាល​អ្នក​ញៀន​ថ្នាំ ​តាមរយៈ​គ្រប់​សាខា​មូលនិធិ​ជន​ពិការ និង​មជ្ឈមណ្ឌល​នៅ​ទូទាំង​ប្រទេស​មិន​ទុក​ឲ្យ​បងប្អូន​ណា​ម្នាក់​នៅ​ឯកា​ឡើយ​។​

​លោក​រដ្ឋលេខាធិការ​ បាន​ថ្លែង​ថា បងប្អូន​ជន​ពិការ កុមារ​កំព្រា អ្នក​ញៀន​ថ្នាំ​ តែងតែ​ទទួល​បាន​ការ​គិតគូរ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ដោយ​ថែទាំ​ព្យាបាល​ តាមរយៈ​ក្រសួង​សង្គមកិច្ច​ និង​អំណោយ​ជួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់ពី​សប្បុរស​ជន។ បន្ថែម​ពី​នោះ ក៏​ដូច​រដ្ឋាភិបាល​របស់​ប្រទេស​អូស្ត្រាលី តាមរយៈ​កម្មវិធី​Access ដែល​ឧបត្ថម្ភ​នូវ​សម្ភារៈ​ការពារ​ទាំងនេះ ដល់​មជ្ឈមណ្ឌល​ជន​ពិកា អ្នក​ញៀន​ថ្នាំ ​តាម​បណ្តា​ខេត្ត​រាជធានី​ ដែល​កន្លងមកនេះ​ ធ្លាប់​បាន​ជួយឧបត្ថម្ភ​ចំនួន​៣​មជ្ឈមណ្ឌល​រួច​មក​ហើយ និង​បន្ត​ផ្តល់​ជូន​មជ្ឈមណ្ឌល​ផ្សេងទៀត​នាពេលខាងមុខ​៕

អត្ថបទ ៖ វិមាន​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម