ព័ត៌មានជាតិ
មន្ទីរព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់នៅសៀមរាប ដំឡើងជិតរួចរាល់ ត្រៀមទទួលព្យាបាលអ្នកជំងឺមកពី ៥ ខេត្ត
មន្ទីរព្យាបាលជំងឺកូវីដ១៩ថ្មីបន្ថែមទៀត ដែលមានគ្រែសម្រាប់ដាក់អ្នកជំងឺចំនួន ៤០០ គ្រែ កំពុងដំណើរការដំឡើងជិតរួចរាល់ហើយ និងត្រៀមទទួលព្យាបាលអ្នកជំងឺមកពី ៥ ខេត្តទៀតដែលជាអ្នកជំងឺកម្រិតធ្ងន់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងថា ទាំងឧបករណ៍ សម្ភារវេជ្ជសាស្ត្រ ដែលត្រូវបំពាក់តាមគ្រែអ្នកជំងឺ ក៏បានដឹកជញ្ជូនដល់មន្ទីរព្យាបាលផងដែរ។
លោក រដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ការពង្រីកបន្ថែមកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ជាយុទ្ធសាស្ត្រត្រៀមបង្ការរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលហើយថា មន្ទីរព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់មួយនេះគឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជំងឺកូវីដ១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ