ព័ត៌មានជាតិ
ថ្ងៃត្រង់នេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទទួលវ៉ាក់សាំងជំនួយ ៥០ម៉ឺនដូស
សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០០,០០០ ដូសជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់ជូនក្រសួងការពារជាតិកម្ពុជា។ បើតាមកម្មវិធី ដែលបានគ្រោងទុកវ៉ាក់សាំងនេះ នឹងដឹកមកដល់កម្ពុជានៅវេលាថ្ងៃត្រង់ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ ចំណែកពិធីប្រគល់ និងទទួលបានធ្វើឡើងនៅវេលាម៉ោង១២ និង៣០ នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាមកម្មវិធី ពិធីប្រគល់ និងទទួល នឹងធ្វើឡើងរវាងលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធរណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយអ្នកចូលរួមកម្មវិធីនេះ ត្រូវធ្វើតេស្តរហ័ស ទើបអនុញ្ញាតឱ្យចូលរួម។
គួររំលឹកជូនថា ចាប់តាំងពីដើមឆ្នាំ២០២១មក ប្រទេសចិនបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្ពុជាជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញដោយរាជរដ្ឋាភិបាល។ បើតាមប្រភពពីក្រសួងការពារជាតិ ក្នុងពេលឆាប់ៗនេះភាគីចិននឹងផ្តល់ជំនួយជាសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធកូវីដ-១៩ ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់វីរុសដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសដោយបើកចំហថា ប្រទេសកម្ពុជាចាំបាច់ត្រូវយកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ព្រោះក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ខណៈប្រទេសខ្លះបានតែសន្យា។ ជាមួយគ្នានេះ កម្ពុជា ក៏តែងតែទទួលជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្តទាំងអស់ផងដែរ។
គិតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ២១,៤៣៧,០០០ ដូសភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣,២ លានដូស វ៉ាក់សាំងស៊ីណូហ្វាម ៤លានដូស ទិញពីក្រុមហ៊ុន ស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិនចំនួន ១១,៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra Zeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) ចំនួន ៣៣០,០០០ ដូស វ៉ាក់សាំង Astra Zeneca ជំនួយរដ្ឋាភិបាលជប៉ុនចំនួន ១លានដូស វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកតាមរយៈ Covax Facility ចំនួន ១លានដូស និង វ៉ាក់សាំង Astra Zeneca របស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ ដូស។

សូមបញ្ជាក់ដែរថា គិតត្រឹមយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩,៧១៧,២៥៨នាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី