ព័ត៌មានជាតិ
ខេត្តសៀមរាប រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់
ខេត្តសៀមរាប៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលមានវិសាលភាពលើខេត្តចំនួន៥ភាគខាងជើងបឹងទន្លេសាប ដែលរួមមានខេត្តកំពង់ធំ , ខេត្តព្រះវិហារ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និងសៀមរាប។

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ទៀតថា តាមការពិតទៅនៅតាមបណ្តាខេត្តនានា សុទ្ធសឹងតែមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលធ្ងន់ធ្ងរ ប៉ុន្តែការយកខេត្តសៀមរាបធ្វើជាមណ្ឌលព្យាលបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់នោះ វាសមស្របំផុត ដោយសារនៅខេត្តសៀមរាប មានមន្ទីរពិសោធន៍ថ្មី ដែលមានសមត្ថភាពអាចពិនិត្យសំណាកបានក្នុងមួយថ្ងៃជាង៩០០សំណាក និងឆាប់រហ័ស ដែលនេះជាការងាយស្រួលមួយក្នុងការព្យាបាលអ្នកជំងឺ។
នៅបរិវេណសាលមហោស្រពអង្គរ-កូអ៊ិច ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបចំមណ្ឌលព្យាបាលកម្រិតធ្ងន់ អាចដាក់អ្នកជំងឺបានចំនួន៤០០នាក់ ។

លោករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា មកដល់ពេលនេះ ក្រសួងបានកត់សម្គាល់ឃើញថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាក់សាំងនោះ។ តែទោះជាយ៉ាងនេះក្ដី ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ថ្មីបន្ថែមទៀត គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះដើម្បីប្រយុុទ្ធជំងឺនេះ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល