Connect with us

ព័ត៌មានជាតិ

ចូលលួចទ្រព្យសម្បត្តិដល់ក្នុងផ្ទះ ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

បានផុស

នៅ

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ីម សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរកម្មករជៀជ័រកៅស៊ូ ឱ្យក្រុមហ៊ុន ទីលំនៅស្នាក់នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុក ក៏បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា​ឌ្រីម​C១២៥ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J.8558 ចូលទៅលាក់ក្នុងព្រៃ ហើយបានដោះ​អាវចេញ រួចដើរលបៗចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ ឈ្មោះ ឌីន ស៊ីថេត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឥវ៉ាន់ចាប់ហួយ ទីលំនៅភូមិ.ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពលួចកាបូប ហើយក៏រត់ចូលក្នុងព្រៃ ។

លោកបន្តថា ពេលនោះម្ចាស់ផ្ទះបានដឹង ក៏បានដេញតាមពីក្រោយ រហូតដល់ក្នុងព្រៃ ក៏ឃើញជនសង្ស័យកំពុងរើជជុះកាបូប តែត្រូវម្ចាស់ផ្ទះចាប់បាន ។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ដែរថា ដោយបានទទួលព័ត៌មាននេះភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ស្រាវជ្រាវ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ។

ប្រភពពីសមត្ថកិច្ចថា ក្រោយពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព ចូល​លួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះខាងលើប្រាកដមែន»។

បច្ចុប្បន្នកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ និងវត្ថុងតាងម៉ូតូ ០១គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម