ព័ត៌មានជាតិ
ក្រៅពីវារីអគ្គិសនី កម្ពុជាបានទាញប្រភពភ្លើងជិត ៤០០ មេហ្គាវ៉ាត់ពីថាមពលព្រះអាទិត្យ
ភ្នំពេញ៖ កម្ពុជាដាក់ដំណើរការថាមពលពន្លឺព្រះអាទិត្យ៣៥០មេហ្គាវ៉ាត់ ត្រៀមសង់បន្ថែម១០០មេហ្គាវ៉ាត់ទៀត។ បច្ចុប្បន្ននេះកម្ពុជាកំពុងដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ៣៥០មេហ្គាវ៉ាត់ និងត្រៀមសាងសង់បន្ថែម ១០០ មេហ្គាវ៉ាត់ទៀតដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានការប្រើប្រាស់អគ្គិសនី។
លោក វ៉ិច ទ័រហ្សូនា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣សីហានេះថា ចាប់តាំងពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការតភ្ជាប់ថាមពលពន្លឺព្រះអាទិត្យរហូតមកដល់ពេលនេះបាន៤៥៥មេហ្គាវ៉ាត់ ក្នុងនោះ៣៥០មេហ្គាវ៉ាត់ដាក់ដំណើរការរួចហើយ រួមមាន៣០មេហ្គាវ៉ាត់ នៅក្រុងបាវិតខេត្តស្វាយរៀង ៨០មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ ៦០មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ៩០មេហ្គាវ៉ាត់នៅខេត្តពោធិសាត់ ៦០មេហ្គាវ៉ាត់នៅបាត់ដំបង និង៣០មេហ្គាវ៉ាត់នៅបន្ទាយមានជ័យ។

លោកបានបន្តថា ចំណែក១០០មេហ្គាវ៉ាត់ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅខេត្តកំពង់ឆ្នាំងនៅមិនទាន់ដាក់ដំណើរការនៅឡើយទេ ក្នុងនោះមាន៦០មេហ្គាវ៉ាត់បានដាក់ដេញថ្លៃរួចរាល់ហើយ ដោយជ្រើសរើសបានក្រុមហ៊ុនវិនិយោគរួចហើយដែរមកពីប្រទេសថៃ និងនៅសល់៤០មេហ្គាវ៉ាត់ទៀតធនាគារអភិវឌ្ឍន៍អាស៊ីនិងអគ្គិសនីកម្ពុជា កំពុងដំណើរការដាក់ដេញថ្លៃ និងនៅមិនទាន់រកឃើញអ្នកទទួលសិទ្ធវិនិយោគនៅឡើយទេ។

លោក វ៉ិចទ័រ ហ្សូនា បានបន្ថែមទៀតថា ចំពោះគម្រោងវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនេះ លោកមិនបានដឹងពីតម្លៃវិនិយោគសរុបប៉ុន្មាននោះទេ ព្រោះថាថាមពលសូឡានេះវិនិយោគដោយក្រុមហ៊ុនឯកជនទាំងអស់ អត់មានអគ្គិសនីវិនិយោគទេ។ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគម្រោងវិនិយោគ១០០មេហ្គាវ៉ាត់នៅកំពង់ឆ្នាំង ធនគារជាអ្នកចាត់ចែងដេញថ្លៃបើក្រុមហ៊ុនណាឈ្នះ ខាងធនាគារជាអ្នកផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុននោះសម្រាប់ដំណើរការប៉ុណ្ណោះ។
លោក បានបញ្ជាក់ថា នៅពេលក្រុមហ៊ុនដាក់ដំណើរការថាមពលពន្លឺព្រះអាទិត្យ បានគេលក់ដុំឱ្យអគ្គិសនីកម្ពុជាក្នុងតម្លៃ៧.៦សេនក្នុង១គីឡូវ៉ាត់ម៉ោង៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក