Connect with us

ព័ត៌មានជាតិ

គម្រោង​សាង​សង់​ស្ពាន​​ឆ្លង​​កាត់​ទន្លេ​​មេគង្គ​​​​ខេត្ត​ក្រចេះ​ ​នឹង​បើក​​​​​​ការដ្ឋាន​​ចុង​ឆ្នាំ​នេះ​

បានផុស

នៅ

គម្រោង​សាង​សង់​ស្ពាន​​​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ ស្ថិត​នៅ​​ក្នុង​ខេត្ត​ក្រចេះ ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​​នៅ​ចុង​ឆ្នាំ​​​២០២១​។ ​នេះ​បើ​តាម​​ប្រសាសន៍​​លោក ​ស៊ុន ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​ មាន​​​​លើក​ឡើង​​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋា​រចនាសម្ព័ន្ធ និង​សមាហរណកម្មក្នុងតំបន់​(IRITWG)តាមប្រព័ន្ធវីដេអូពី​ចម្ងាយ​ កាល​​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បាន​​ឱ្យ​ដឹង​ថា​ ​ក្រសួង​បាន​​​បញ្ចប់​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការ​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ។

ក្នុង​ពិធី​សម្ពោធសាកលវិទ្យាល័យ​ក្រចេះ នៅ​ក្នុង​ខេត្តក្រចេះ កាល​ពី​ខែមេសា ឆ្នាំ​២០១៨ សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​​បាន​ប្រកាស ​ពី​គម្រោង​​សាង​សង់​ស្ពាន​ឆ្លង​កាត់ទន្លេមេគង្គ​ក្នុងខេត្តនេះ ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នកនៅខេត្តក្រចេះ ជាមួយ​អ្នក​ខេត្តកំពង់ធំ និងសៀមរាប។

សម្តេច​បន្ថែម​​​ថា ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ពីខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ គឺ​មាន​ចម្ងាយ​តែ ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

កន្លង​មក​លោក ស៊ុន ចាន់ថុល​ ​ឱ្យ​ដឹង​ថា ​ស្ពាន​​ឆ្លងកាត់ទន្លេមេគង្គ​ខេត្តក្រចេះ មាន​ប្រវែង​សរុប ១១៣១ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក ​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ៥៦លានដុល្លារ៕

រូបតំណាងស្ពាន​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១៦ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២២ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម