ព័ត៌មានជាតិ
អាយុ ៨ ឆ្នាំ លោកព្រឿង ឈៀង ចូលសិល្បៈ ពេលតាមជីដូនទៅហាត់របាំក្នុងវាំង
ដោយមានជីដូនឈ្មោះ ម៉ម យឹមយ៉ាន ជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យ តាមដង្ហែព្រះមហាក្សត្រីយ៉ានីកុសុមៈនារីរ័ត្ន សេរីវឌ្ឍនា ព្រះមាតាសិល្បៈខ្មែរ លោកសាស្ត្រាចារ្យព្រឿង ឈៀង ត្រូវបានជីដូនឧស្សាហ៍នាំទៅមើលគេហាត់សមរបាំ តាំងពីអាយុ៤ឆ្នាំ ធ្វើឲ្យលោកមានចំណាប់អារម្មណ៍លើតួស្វា គួបផ្សំនឹងនិស្ស័យពីកំណើតផង លោកក៏បានចាប់ផ្ដើមចូលសិល្បៈពេញសិទ្ធិនៅអាយុ៨ឆ្នាំ ព្រមទាំងមានឱកាសចេញសម្ដែងនៅក្រៅប្រទេសក្នុងអាយុ៩ឆ្នាំទៀតផង។

នៅក្នុងកិច្ចពិភាក្សាពិសេស ក្នុងតួនាទីជាគណៈកម្មការវាយតម្លៃក្នុងកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ឯកឧត្តមសាស្រ្តាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថា «សិល្បៈជាព្រលឹង និងអត្តសញ្ញាណជាតិ។ ជំនឿ និងសាសនាជាមូលដ្ឋានគ្រឹះនៃសិល្បៈវប្បធម៌ខ្មែរ។ យើងអភិរក្ស ដើម្បីអភិវឌ្ឍ យើងអភិវឌ្ឍក្នុងស្មារតីអភិរក្ស។ បើទោះបីជាយើងអភិវឌ្ឍសិល្បៈតាមកាលៈទេសៈមែន តែការវិវត្តនេះត្រូវឈរលើអត្តសញ្ញាណជាតិ»។
ក្នុងនាមជាអតីតនាដកផ្នែករបាំព្រះរាជទ្រព្យ និងមានជំនាញឯកទេសខាងរបាំប្រជាប្រិយ និងល្ខោនខោល លោកគ្រូក៏បានសង្កត់ធ្ងន់ដែរថា «កាតព្វកិច្ចរបស់មនុស្សជំនាន់ក្រោយ ដើម្បីការពារ និងលើកស្ទួយសិល្បៈមាន៣ គឺចូលរួមអភិរក្ស ចូលរួមអភិវឌ្ឍ និងចូលរួមទទួលខុសត្រូវ»។

លោកសាស្រ្តាចារ្យ ព្រឿង ឈៀង គឺជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយកាលពីថ្មីៗនេះ លោកក៏ត្រូវបានជ្រើសរើសជាគណៈកម្មការមួយរូប ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២។
គណៈកម្មការមេប្រយោគរូបនេះ ក៏បានចែករំលែកនូវអនុសាសន៍សម្រាប់អ្នកមានបំណងចូលរួមប្រឡងក្នុងវិញ្ញាសារបាំ ឬល្ខោនផងដែរថា ដើម្បីទទួលបានពិន្ទុល្អ ត្រូវមានលក្ខណសម្បត្តិ៣យ៉ាង គឺទីមួយ ល្អមើល (សម្លៀកបំពាក់សមរម្យត្រឹមត្រូវ មានអលង្ការ យកអវៈយវៈដងខ្លួនជាឧបករណ៍ ចលនាជាមធ្យោបាយ រាំមានជួរ ក្រឡា ស្រុះគ្នា មានមនោសញ្ចេតនាក្នុងខ្លួន ទើបមានសោភ័ណ), ទីពីរ ពីរោះត្រចៀក និងទីបី ល្អគិត។

គួរបញ្ជាក់ថា កម្មវិធីវង់តន្ត្រីខ្មែរ ផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ ដែលបានបើកឱកាសស្វាគមន៍ដល់អ្នកស្នេហាវិស័យសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ បញ្ចេញនូវទេពកោសល្យរបស់ខ្លួន ក្នុងវិញ្ញាសា «សិល្បៈបុរាណចម្រុះ»៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង