ព័ត៌មានជាតិ
តម្រូវការផលនេសាទ នៅកម្ពុជា កំពុងកើនឡើងខ្លាំង
លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានថ្លែងឲ្យដឹងថា ការងារវារីវប្បកម្មសម្រាប់ឆ្នាំ ២០២០ មានការកើនប្រមាណជា ៣០ភាគរយ ដែលអាចផ្គត់ផ្គង់តម្រូវការហូបចុកក្នុងស្រុកបានគ្រប់គ្រាន់ ប៉ុន្តែកម្ពុជា នៅតែមានតម្រូវការក្នុងការនាំចូលផលនេសាទសមុទ្រពីក្រៅប្រទេសប្រមាណ ជា ១៥,០០០តោន ក្នុង១ឆ្នាំៗ ដោយហេតុថា ផលនេសាទដូចជាមឹកយក្ស បង្កងយក្ស ក្តាមយក្ស ត្រីសាមុន និងត្រី ធូណា ជាដើម មិនមាននៅកម្ពុជានោះទេ។
លោក អេង ជាសាន បានឲ្យដឹងបែបនេះ នៅក្នុងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «កិច្ចអន្តរាគមន៍ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពីគ្រោះអន្តរាយទឹកជំនន់ក្នុងផលិតកម្មកសិកម្ម» ដែលរៀបចំឡើងដោយអង្គ ភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី ២៦ខែវិច្ឆិកានេះ។

លោក អេង ជាសានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ខ្លាំងទៅលើការងារវារីវប្បកម្ម ដែលក្នុងរយៈ ពេល ៥ ឆ្នាំចុងក្រោយនេះ ការងារវារីវប្បកម្មនៅកម្ពុជា មានកំណើនជាមធ្យមប្រមាណ ២០ភាគរយ ក្នុងមួយឆ្នាំ។ ដោយឡែកឆ្នាំ ២០២០ នេះដោយមានការយកចិត្ត ទុកដាក់ជំរុញខ្លាំងពីប្រមុខរាជរដ្ឋាភិបាលផង ការងារវារីវប្បកម្ម មានកំណើនរហូតដល់៣០ភាគរយ ស្មើនិងទិន្នផល ៤០០ពាន់តោន ។

លោក អេង ជាសាន បានបន្តថា កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ថវិកាចំនួនកន្លះលានដុល្លារ ស្មើនិងប្រមាណ២០០០ លានរៀល ដល់រដ្ឋបាលជលផលដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន១0 សម្រាប់ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ និង ការចិញ្ចឹមអន្ទង់ ។

លោក អេង ជាសាន បានឲ្យដឹងថា មកដល់ពេលនេះរដ្ឋបាលជលផលបានផ្ដល់ឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីអណ្ដែងនៅក្នុងតង់ និងចិញ្ចឹមកង្កែប បានប្រមាណជាង ១ ពាន់គ្រួសារ ថែមទាំងពង្រីកទៅកាន់ខេត្តចំនួន៥ ទៀតនៅជុំវិញបឹងទន្លេសាប ៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ