ព័ត៌មានជាតិ
ទូតចិនប្រចាំកម្ពុជា៖ ប្រទេសខ្លះមិនខំទប់ស្កាត់កូវីដ១៩ បែរជាប្រឹងរកប្រភពដើម ធ្វើឈ្នាន់នយោបាយទៅវិញ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (WANG Wentian) បានថ្លែងថា វីរុសកូវីដ១៩ ប្រៀបបាននឹងកញ្ចក់មួយផ្ទាំង ដែលអាចឆ្លុះបង្ហាញរូបភាពផ្សេងៗគ្នានៅលើពិភពលោក។ប្រទេសខ្លះបង្ហាញអំពីការរួមសុខរួមទុក្ខ ចំណែកប្រទេសមួយចំនួនទៀត មិនខ្វល់ខ្វាយដល់សុខ សុវត្ថិភាពរបស់ប្រជាជនខ្លួនឯង និងស្ថានភាពទូទៅនៃការប្រយុទ្ធប្រឆាំង នៃវីរុសនៅទូទាំងសាកលលោក បែរជាទៅយកបញ្ហាស្វែងរកប្រភពដើម នៃវីរុសធ្វើជាឈ្នាន់នយោបាយទៅវិញ។

លោក WANG Wentian លើកឡើងនៅក្នុងពិធីប្រគល់ ទទួលវ៉ាក់សាំង ស៊ីណូហ្វាម ដែលជាអំណោយពីរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋចិន ជូនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១។
ឯកអគ្គរដ្ឋទូតចិនបានបន្ថែមថា សកម្មភាពរបស់ប្រទេសទាំងនោះ ប្រៀបដូចជាយកដុំថ្មមកទម្លាក់លើជើងខ្លួនឯងអញ្ចឹង។

លោក WANG Wentian បានថ្លែងទៀតថា ចិនមានសុភាសិតមួយពោលថា “បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល ខ្ញុំធ្លាប់តែលើកឡើងថា ដរាបណាជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់បញ្ចប់ការផ្ដល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ចប់ដែរ”។
រដ្ឋាភិបាល និងកងទ័ពចិនក៏បានបង្កើតកិច្ចខិតខំប្រឹងប្រែងការផ្ដល់ជំនួយជាវ៉ាក់សាំង និងសម្ភារទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាព។

លោកបន្ថែមទៀតថា វីរុសកូវីដ១៩ ប្រៀបដូចជាកញ្ចក់មួយផ្ទាំងដែលអាចឆ្លុះបញ្ចាំងរូបភាពផ្សេងៗ នៅលើពិភពលោក។
បើតាម លោក លោក WANG Wentianប្រឈមមុខ និងស្ថានភាពដ៍ស្មុគស្មាញ និងជំងឺវីរុស ចិនតែងតែប្រកាន់ភ្ជាប់ នៃគំនិត សហគមសុខាភិបាល មនុស្សជាតិ និងអាកប្បកិរិយាវិទ្យាសាស្ត្រ ប្រឆាំងដាច់ខាត ការយកបញ្ហាស្វែងរកប្រភពដើមនៃវីរុស ធ្វើនយោបាយ ហើយចិននឹងបន្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ជំងឺវីរុស រួមចំណែកជាកម្លាំងក្នុងការទប់ស្កាត់វីរុសជូនដល់មនុស្សជាតិ។
គិតមកដល់ពេលនេះ ជំនួយវ៉ាក់សាំង ដែលចិនផ្ដល់មកម្ពុជាមានចំនួន ៣.៧ លានដូស ដែលជាការសន្យាសម្រាប់បង្កើតភាពស៊ាំ ដល់ប្រទេសកម្ពុជា ហើយវ៉ាក់សាំងកូវីដ១៩បានដើរតួនាទីដ៍សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី