Connect with us

ព័ត៌មានជាតិ

​ក្រសួងមហាផ្ទៃ មិនទាន់សម្រេច​ចុះ​ឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» នៅក្នុងបញ្ជីគណ បក្សនយោបាយនៅឡើយ​ទេ

បានផុស

នៅ

រហូតមកដល់ពេលនេះ ​ក្រសួងមហាផ្ទៃ មិនទាន់សម្រេច​ចុះ​ឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» របស់លោក អ៊ូ ច័ន្ទរ័ត្ន ទៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនៅឡើយ​ទេ ដោយសាតែមានបញ្ហាមួយ​ចំនួន ។ នេះបើយោងតាមលិខិត​ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ ផ្ញើជូនលោក ប៉ុល ហំម ​ដែលទើបទទួលបាន​​នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​នេះ។

បើតាម​សម្តេចក្រឡាហោម ស ខេង ​ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុឈ្មោះ «គណបក្សកែទម្រ​ង់កម្ពុជា» ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ  តែក្រ​សួងមហាផ្ទៃបានពិនិត្យឃើញថា ​គណបក្ស​កែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់​គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា ៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយនោះទេ។ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖ 

ទី១​. សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន ទី២​. គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង៣​. លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធាន​គណ បក្សឡើយ។ ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង ​បញ្ជាក់ថា ​លក្ខន្តិកៈ​​គណបក្ស មានកំហុស​អក្ខរាវិរុទ្ធជា​ច្រើន ហើយខ្លឹមសារប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹង​បទប្បញ្ញត្តិ នៃច្បាប់ ស្តីពី គណបក្សនយោបាយផងដែរ ដែលមានដូចជា​៖

ប្រការ៨ នៃលក្ខន្តិកៈ ចែងអំពីគោលនយោបាយ គឺផ្ទុយនឹង​បញ្ញត្តិ​មាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោ​បា​យ ដែលបានកំណត់ ឲ្យគណបក្សនយោបាយ ត្រូវរៀបចំគោលនយោ​បា​យ និងកម្មវិធី​នយោបាយសំខាន់ៗ របស់គណបក្ស ជាឯកសារដាច់ដោយឡែក និងត្រូវបំពេញខ្លឹមសារ ដូចមានកំណត់ក្នុង បញ្ញត្តិមាត្រា ១០ ត្រង់ចំណុច ខ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

​ប្រការ៩ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា ១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា ១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ប្រការ៥០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា ២៧ នៃច្បាប់ស្តីពីគណបក្ស។ ប្រការ៥៨ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បាន​ស្នើឲ្យ​គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹម សារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោ បាយឡើងវិញ។ រីឯ​លក្ខន្តិកៈគណបក្ស ដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និង​ចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ​នូវ៖ ទី១​. សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន និងទី២​. គោលនយោបាយ និងកម្មវិធី​នយោបាយសំខាន់ៗរបស់គណបក្ស​ក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ) ថ្ងៃគិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។

សូមបញ្ជាក់​ថា គណបក្ស​កែ​ទម្រង់កម្ពុជា បានដាក់ពាក្យស្នើសុំចុះបញ្ជីជី​គណបក្សនយោបាយនៅក្រសួង មហា​ផ្ទៃ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ហើយគណបក្សនេះ ត្រូវ​បាន​​​ក្រសួងមហាផ្ទៃ ​សម្រេច​អនុញ្ញាតឲ្យបង្កើតគណបក្ស «​កែទម្រង់កម្ពុជា» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១៕ (ដោយ)៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម