ព័ត៌មានជាតិ
កូរ៉េផ្តល់នូវរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ដល់អគ្គស្នងការដ្ឋាននគរជាតិ
ភ្នំពេញ ៖ រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េតាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿងដល់អគ្គស្នងការដ្ឋាននគរជាតិដើម្បីធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។
ថ្លែងនៅក្នុងពិធី ប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យដល់អគ្គស្នងការដ្ឋាននគរជាតិកម្ពុជា ដើម្បីយកទៅពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែមានសុវត្ថិភាពខ្ពស់បំផុត។
នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា «ក្នុងនាមថ្នាក់ដឹកនាំនគរបាលទូទាំងប្រទេសនឹងយករថយន្តទាំងនោះ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពសំដៅបង្កើនការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិមកកម្ពុជាឲ្យកាន់តែមានសេចក្តីសុខស្រួលថែមទៀតផងដែរ»។
ចំណែកលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថាតាមរយៈរថយន្តនេះ នឹងធ្វើឲ្យការពន្លត់អគ្គិភ័យនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចៀសផុតពីការបាត់បង់ទ្រព្យសម្បត្តិក្នុងប្រការណាមួយដែលកើតឡើងដោយសារតែគ្រោះថ្នាក់អគ្គិភ័យ។
គួរបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១២គ្រឿងនេះនឹងផ្តល់ជូនដល់ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន៦ រួម មាន៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំចំនួន០៣គ្រឿង ស្នងការដ្ឋាន នគរបាល ខេត្ត កោះកុងចំនួន ០២គ្រឿង, ស្នងការដ្ឋាន នគរបាល ខេត្ត កែប ចំនួន ០២, គ្រឿង ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ឆ្នាំង ចំនួន០២គ្រឿង, ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង ចំនួន ០២ គ្រឿង, និងស្នងការដ្ឋាននគរបាលខេត្ត រតនគីរីចំនួន០១គ្រឿង៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ