Connect with us

ព័ត៌មានជាតិ

រឿងក្តី​អយុត្តិធម៌​ដែល​រង​នូវ​ការឈឺចាប់​កើតឡើង​ចំ​កណ្តាល​ទីក្រុង ត្រូវ​បាន​អ្នក​និយម​ហ្វេ​ស​ប៊ុ​ក​ហួសចិត្ត​និង​ឈឺឆ្អាល​បញ្ចេញ​ប្រតិកម្ម​ជំនួស

បានផុស

នៅ

ភ្នំពេញ ៖ មានរឿង​ក្តី​ដ៏​អយុត្តិធម៌ ដែល​រង​នូវ​ការឈឺចាប់ បានកើត​ឡើង​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ត្រូវបាន​អ្នក​និយម​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តែង​ការហួសចិត្ត​និង​ឈឺឆ្អាល​បញ្ចេញ​ប្រតិកម្ម​ជំនួស ហើយ​បាន​ប្រើ​វោហារសាស្ត្រ​ធ្ងន់ៗ ហើយ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ មេត្តាជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង អាណិត​គាត់​ផង ព្រោះ​អ្នកមាន​ប័ណ្ណ ចាញ់​អ្នក​គ្មាន​ប័ណ្ណ ហើយ​ថា​នឹង​តាមដាន​រឿងនេះ​ដល់ទី​បញ្ចប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផែង វណ្ណៈ អ្នក​និយម​លើក​បញ្ហា​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​ជា​ចាងហ្វាង​ការផ្សាយ សារព័ត៌មាន Pheng Vanak news នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ ដោយ​អត់ទ្រាំ​មើល​នឹង​ភ្នែក​មិនបាន ក៏បាន​ធ្វើ​អត្ថាធិប្បាយ​តាម​បណ្ដាញ​ផេ​ក​របស់លោក ដោយ​លើក​រឿងរ៉ាវ​ដី​របស់​លោកស្រី បែន សុធា​រី និង​អ្នកពាក់ព័ន្ធ​មក​បង្ហាញ ដោយ​ចាត់ទុកថា រឿងនេះ​ជា​រឿង​មួយ​ដ៏​អយុត្តិធម៌ និង​ឈឺចាប់​បំផុត សម្រាប់​លោកស្រី បែន សុធា​រី និង​ចាត់ទុកថា នេះ​ជា​ករណី​អយុត្តិធម៌​សង្គម​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​តែម្តង​។

លោក ផែង វណ្ណៈ បាន​លើកយក​ឯកសារ​ពាក្យបណ្ដឹង​សារទុក្ខ​របស់លោក​ស្រី លាង ញឹ​ប​ជា​ភរិយា​លោក​វេជ្ជបណ្ឌិត​គី ប៊ូ​សួ និង​បណ្តឹង​សារទុក្ខ​របស់លោក​ស្រី​បែន សុធា​រី ជា​ភរិយា​លោក​ហួន ណារិន ដែល​ឯកសារ​បានធ្វើ​ដោយឡែក​ពីគ្នា គោរព​ជូន​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត មេត្តាជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ហើយ​បណ្ដឹង​នោះ​ត្រូវបាន​ខុទ្ទកាល័យ​សម្ដេចនាយក​ទទួល​រួច​ចំណារ ចាត់​បញ្ជូនមក​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​១៩​សីហា​ឆ្នាំ​២០២១ សូម​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​សំណុំ​រឿងនេះ។

លោក​ថា ករណី​ដ៏​អយុត្តិធម៌​សង្គម​និង​ឈឺចាប់​មួយ​នេះ​កំពុងតែ​ក្តៅគគុក ត្រូវបាន​មហាជន​លើក​យកមក​ជជែក​ស្ទើរ​គ្រប់​វេទិកា​តាម​តុ​កាហ្វេ​ទៅដល់​ទីណា​ក៏​ឮ​គេ​និយាយ​ដែរ ពិសេស​នៅ​ខណ្ឌ​ច្បារអំពៅ​តែម្តង​។ ឯកសារ​ដែល​លោក​ផែង វណ្ណៈ​រៀបរាប់​បង្ហាញ​បណ្តឹង​របស់លោក​ស្រី លាង ញឹ​ប ជា​ភរិយា​លោក​វេជ្ជបណ្ឌិត​គី ប៊ូ​សួ គឺ​យោងតាម​ឯកសារ​ជាង​១០ និង បណ្តឹង​របស់លោក​ស្រី​បែន សុធា​រី ជា​ភរិយា​លោក​ហួន ណារិន គោរព​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន មេត្តាជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​។​ព្រោះ​ដី​អ្នកមាន​ប័ណ្ណ​បែរជា​ចាញ់ក្តី​អ្នក​អត់​ប័ណ្ណ។

​លោក​ផែង វណ្ណៈ ក៏បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ពន្យារ​ពេល​ការអនុវត្ត​សាលដីកា​សិន ដើម្បី​ឲ្យ​ម្ចាស់​ដី​ពិតប្រាកដ​មានឱកាស​ស្វែងរក​យុត្តិធម៌ អាណិត​ពួកគាត់​គាត់​ផង សម័យ​កូ​វីដ​ស្ងាត់ៗ​បែរជា​កើតរឿង​អយុត្តិធម៌​បែបនេះ​។​ ប្រជាជន​នៅ​ទូទាំងប្រទេស​កំពុងតែ​តាមដាន​រឿង​នេះ​។ ​ប្រសិន​រឿង​អយុត្តិធម៌​សង្គម​កើតឡើង​បែបនេះ វា​បាន​បង្ក​ការឈឺចាប់ ហើយ​ធ្វើ​ឲ្យ​អ្នក​រង​នូវ​ការឈឺចាប់ នាំគ្នា​កាន់​បដា​ឈរ​តាមផ្លូវ និង មុខ​ផ្ទះ​ថ្នាក់ដឹកនាំ​ដើម្បី​រក​យុត្តិធម៌​, លោក​នឹង​តាមដាន​រឿងនេះ​បន្តទៀត។

​សូម​រំលឹកថា ម្ចាស់​សិប្បកម្ម​នំ​បញ្ចុក លោកស្រី បែន សុធា​រី ដែលជា​ម្ចាស់​ដី​ស្របច្បាប់ ស្ថិតនៅ​ភូមិ​អូរ​ណ្ដូ​ង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កំពុង​រង​នូវ​ភាពអយុត្តិធម៌​បំផុត​មិនដែល​ធ្លាប់មាន បាន​លើកដៃ​សំពះ​អង្វរករ ដល់​ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង ឯកឧត្ដម​ប្រធាន​តុលាការ​កំពូល ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន មេត្តាជួយ​រក​យុត្តិធម៌ និង​ជួយ​សើរើ​សំណុំ​រឿងក្ដី ការសម្រេច​របស់​តុលាការ​កំពូល ដែល​បង្កប់​ដោយ​ភាពមិនប្រក្រតី​នោះ​ឡើងវិញ​ផង​។

ជាមួយ​នោះ​ក៏​សុំឱ្យ​ភាគី ឈ្មោះ សាយ សារិន ហៅ​តុង និង ប្រពន្ធ​ឈ្មោះ វូ សេង​គ្រី ហៅ​ស្រី ចេញមុខ​មក​តតាំង​បង្ហាញ​ឯកសារ​គតិយុត្តិ​និង​ភស្តុតាង​ចំពោះមុខ​ច្បាប់ ជា​សាធារណៈ ដោយ​ឆ្លងកាត់​នីតិវិធី ធ្វើ​កោសល្យ​ពិច័យ​លើ​ឯកសារ​ពី​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ រួមជាមួយ​សាក្សី​រស់​ជាក់ស្ដែង ដើម្បី​ឱ្យមាន​ភាពយុត្តិធម៌​និង​ត្រឹមត្រូវ​ចំពោះមុខ​ច្បាប់​ទាំងអស់គ្នា ។

អ្នកស្រី​និង​សាក្សី​សំខាន់ៗ រួមជាមួយ​កម្មករ​ជាង​៥០​គ្រួ​សារបាន​អះអាងថា ពួកគាត់​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ក៏​ដូច​ចំពោះ​សម្ដេច​ទាំង​ទ្វេ​ថា «​ពួក​យើងខ្ញុំ​សូម​និយាយ​តែ​ការពិត​…​បើ​ស៊ើប​ទៅ​ឃើញថា​មិន​ពិត ពួក​ខ្ញុំ​សុខចិត្ត​ដើរចូល​ពន្ធនាគារ​»៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម