ព័ត៌មានជាតិ
ព្រះសង្ឃ ឃាត់ព្រះសង្ឃដូចគ្នាដែលនិមន្តឆ្លងខេត្តមកបិណ្ឌបាត្រនៅភ្នំពេញក្នុងសម័យកូវីដ
ភ្នំពេញ ៖ ព្រះសង្ឃចំនួន៦អង្គរដែលគង់នៅខេត្តព្រៃវែងត្រូវបានព្រះសង្ឃនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញធ្វើការឃាត់ទុកក្នុងវត្តច្បារអំពៅរួចប្រគល់ទៅខេត្តព្រៃវែងវិញដោយសារតែព្រះសង្ឃទាំង៦អង្គលោកនិមន្តមកបិណ្ឌបាត្រក្នុងពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាតត្បាតរាល់ថ្ងៃនេះ។
យោងតាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំការនៅសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលព្រះសង្ឃឃាត់ព្រះសង្ឃដូចគ្នានេះ គឺដោយសារតែព្រះសង្ឃចំនួន៦អង្គដែលគង់នៅវត្តនាខេត្តព្រៃវែងបានជិះរថយន្តចេញពីខេត្តព្រៃវែងមកបិណ្ឌបាត្រនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ក្នុងពេលដែលប្រជាពលរដ្ឋកំពុងភ័យខ្លាចឆ្លងជំងឺកូវីដ១៩។
លោក ហ៊ុច បានបញ្ជាក់ថា ពេលឃាត់ព្រះសង្ឃទាំង៦អង្គរួចមកក៏បញ្ជូនទៅខេត្តព្រៃវែងវិញនាថ្ងៃដដែល។
ព្រះសង្ឃទាំង៦អង្គមានព្រះនាម១.ព្រះសង្ឃនាម យ៉ាន ស៊ិន .២ ព្រះសង្ឃនាម សៀន កវី.៣ព្រះសង្ឃនាម មាន សុម៉េន.៤ព្រះសង្ឃនាម ធាន ឃា.៥ព្រះសង្ឃនាម សុខ ហេង.។ ព្រះសង្ឃទាំង៥ខាងលើគង់ចាំព្រះវស្សានៅវត្តព្រៃគុយ ឃុំគោខ្ចកស្រុកកំពង់ត្របែកខេត្តព្រៃវែង។និងសង្ឃ១អង្គទៀតព្រះនាម វឿន វ៉ុន គង់នៅវត្តសុភី ស្ថិតក្នុងឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ចំពោះលិខិតប្រគល់ទទួលព្រះសង្ឃទាំង៦អង្គនេះ ធ្វើឡើងដោយព្រះប្រធានសណ្តាប់ធ្នាប់សង្ឃនិងជាសមាជិកលេខាធិការដ្ឋានគណសង្ឃនាយក ព្រះមេត្តានុរក្ខ័ ង៉ែត រ៉ាល់។ តំណាងសាលាខេត្តព្រៃវែង លោក ជា វ៉ាន់នី៕
ដោយ ៖ នរា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?