Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ប្រាប់​ពី​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង​របស់​សម្តេច​ក្រឡា​ហោម ស ខេង

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃទី​២២ ខែសីហា រហូតដល់​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង​រប​ស់​ខុទ្ទកាល័យ ចុះ​ថ្ងៃទី​២២ ខែសីហា ហើយ​បើតាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ខៀវ សុភ័គ អះអាង​ថា ដោយសារ​តែ​មាន​ធុរៈ​ខ្លួន មិនមាន​អ្វី​ក្រៅពីនេះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនី​យ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃទី​២៣ ខែសីហា នេះ​ថា “​តាម​ដឹង ពុំមាន​អី​ទេ គាត់​មានធុរៈ​ផ្ទាល់ខ្លួន មានការ​ត្រួតពិនិត្យ​សុខភាព​របស់គាត់ ហើយ​ការត្រួតពិនិត្យ​សុខភាព​របស់​គាត់​អាច​ប្រើ​ពេល​ពីរ​បី​ថ្ងៃ​ដែរ ហើយ​ត្រូវ​សំរាក ការងារ​គ្រួសារ ជារួម​គាត់​មានការ​ការងារ​ផ្ទាល់ខ្លួន​តែម្តង​”។

​សូម​បញ្ជាក់​ថា តាម​សេចក្តី​ជូនដំណឹង​របស់​ខុ​ទ្ទ​កា​ល័យ​ ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២២ ខែសីហា បាន​ឲ្យ​ដឹងថា ដោយ​មានធុរៈ​ផ្ទាល់ខ្លួន និង​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃទី ២២ ខែ សីហា រហូតដល់​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០២១។

ខុទ្ទកាល័យ​សម្តេច​ក្រឡា​ហោម ស ខេង បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​អវត្តមាន​នេះ លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ទទួល​ភារកិច្ច​ជា​រដ្ឋមន្ត្រី​ស្តីទី ដើម្បី​ដឹកនាំ​ការងារ​ទូទៅ​របស់​ក្រសួងមហាផ្ទៃ​រហូតដល់​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា២២ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២៨ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម