Connect with us

ព័ត៌មានជាតិ

លំនៅឋាន៥ខ្នង ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញគ្មានសល់ នៅសង្កាត់ទួលសង្កែទី១

បានផុស

នៅ

រាជធានីភ្នំពេញ៖ លំនៅឋានរបស់ពលរដ្ឋចំនួន៥ខ្នងផ្ទះ ភាគច្រើនសង់ឡើងពីឈើប្រក់សង្ក័សី ត្រូវបានគ្រោះអគ្គិភ័យឆាបឆេះបំផ្លាញអស់គ្មានសល់ កាលពីវេលាម៉ោង១៩ និង៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយផ្លូវរថភ្លើង ក្នុងក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ ពលរដ្ឋម្នាក់ដែលជាអ្នកជួលផ្ទះគេ ក្នុងចំណោមផ្ទះ៥ខ្នងដែលឆាបឆេះ បានដុតខ្សែភ្លើងដើម្បីយកស្ពាន់យកទៅលក់។ ពេលនោះ ដោយមិនការធ្វេសប្រហែសមិនប្រយ័ត្ន បង្កឱ្យមានការជាអណ្តាតភ្លើង ឆាបឆេះផ្ទះជួលរបស់ខ្លួន រួចក៏បន្តឆេះរាលដាលជាបន្តបន្ទាប់ កើតមានជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងតែម្តង។

ភ្លាមៗនោះ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយនគរបាលជំនាញ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ ដើម្បីធ្វើការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង។ ក្រោយការខិតខំអន្តរាគមន៍បាញ់ទឹកអស់រយៈពេលប្រមាណ១ម៉ោងរួចមក អណ្តាតភ្លើងក៏ត្រូវបានរលត់ទៅវិញ១០០ភាគរយ ដោយបានបំផ្លាញលំនៅឋានអស់សរុប០៥ខ្នងផ្ទះ ដែលនៅជាប់ៗគ្នា។

ក្នុងករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប ១៥គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ក្នុងករណីនោះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់ឡើយ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម