ព័ត៌មានជាតិ
លោក ខៀវ សុភ័គ ៖ គ្មានទេ ជំនួបជាមួយអតីតមេដឹកបក្សប្រឆាំង របស់សម្តេចក្រឡា ហោម ស ខេង នៅបារាំង
តាមខ្លឹមសាររបស់លោកសន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដំណើរទៅកាន់ប្រទេសបារាំងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយ សារតែមានធុរៈផ្ទាល់ខ្លួន។ ដូច្នេះ គ្មានកម្មវិធីជំនួប ជាមួយអតីតមេដឹកអតីតបក្សប្រឆាំងណា នោះទេ។
ការបញ្ជាក់របស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្រោយពីឃើញមាន ការផ្សព្វផ្សាយ តាមសារព័ត៌មាន VOD ដែលបានលើកមក ចុះផ្សាយថា «មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោង ជួបពិគ្រោះយោបល់ក្រៅផ្លូវការ ជាមួយលោក ស ខេង នៅបារាំង»។ លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានបដិសេធព័ត៌មាន ដែលចុះផ្សាយនេះ និងបានធ្វើការបញ្ជាក់ថា «ការធ្វើដំណើរ ទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ»។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរៈផ្ទាល់ខ្លួន ហើយការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០ ២១។ ដំណើរទៅកាន់ប្រទេសបារាំងនេះ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ប៉ុន្តែព័ត៌មាននេះ ត្រូវបានអតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងត្រដរខ្យល់នៅក្រៅប្រទេស ហើយកំពុងស្រេកឃ្លានចង់ចរចា និងចង់ចូលស្រុកវិញនោះ បានបោះពាក្យសម្តីថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ ជាមួយសម្តេចក្រឡាហោម ស ខេង នៅឯប្រទេសបារាំង ខណៈសម្ដេចកំពុងមានវត្តមាន នៅទីនោះ៕ (ដោយ)៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី