ព័ត៌មានជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ បញ្ហាភូតគាមអនាម័យ ប៉ះពាល់ដល់ការនាំចេញ ត្រូវចាយពេលរាប់ឆ្នាំដោះស្រាយ
ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីវិធានការចម្រុះ ក្នុងការកម្ចាត់រុយចោះនៅលើផ្លែឈើ ដើម្បីលើកកម្ពស់ទិន្នផលដល់ប្រជាកសិករ សំដៅបង្កើនការនាំចេញឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និងបន្លែយ៉ាងធ្ងន់ធ្ងរ។ សត្វល្អិតចង្រៃប្រភេទនេះ ត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ចំបងមួយដែលបានកំពុងគម្រាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។

លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃជានិច្ចកាល ត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។ ការចរចារអំពីពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់បើកទីផ្សារផលិតផលផ្លែឈើគ្រប់ប្រភេទ គឺតែងត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវទាំងនៅចម្ការ និងក្នុងមន្ទីរពិសោធន៍ សិក្សាទាំងនីតិវិធិច្បាប់ និងរដ្ឋបាល និងជាពិសេសលើលក្ខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសនាំចូល មុនឈានទៅសម្រេចបាននូវការឯកភាពគ្នាលើពិធីសារ ឬកិច្ចព្រមព្រៀងគ្នាស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់ការនាំចេញផលិតផលនីមួយៗបាន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ទំនួលខុសត្រូវរបស់ប្រទេសនាំចេញ ត្រូវតែបង្ហាញយ៉ាងជាក់ច្បាស់អំពីសមត្ថភាពបច្ចេកទេស វិទ្យាសាស្រ្ត និងការងារប្រតិបត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹង សត្វចង្រៃភូតគាមអនាម័យដ៏គ្រោះថ្នាក់មួយនេះ ដល់ប្រទេសនាំចូល។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងគោលបំណងដើម្បីជំរុញពិពិកម្មផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចជាសមត្ថកិច្ចភូតគាមអនាម័យ ក្នុងការទទួលខុសត្រូវជាចាំបាច់ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងផ្សព្វផ្សាយ ឬផ្ទេរបច្ចេកទេសពាក់ព័ន្ធសំខាន់ៗនឹងការគ្រប់គ្រងរុយចោះផ្លែឈើនេះដល់កសិករ និងម្ចាស់ចម្ការ។
ជាក់ស្តែង ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺកិច្ចសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការអនុវត្តគម្រោងមួយមានឈ្មោះថា “ការអង្កេតតាមដានរុយចោះផ្លែឈើ និងវិធានការកម្ចាត់ដោយប្រើវិធានចម្រុះគ្រប់គ្រងដំណាំ សម្រាប់ រយៈពេល០៤ឆ្នាំ (២០២០-២០២៣) នៅតាមខេត្តគោលដៅដាំដុះដំណាំស្វាយសំខាន់រួមមានខេត្តកំពង់ស្ពឺផងដែរ ។
គោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញលើការងារបច្ចេកទេសក្នុងការអង្កេតឃ្លាំមើលរុយចោះផ្លែឈើ ការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រង។ តាមដានស្ថានភាពនៃការរាលដាលរុយចោះផ្លែ តាមរយៈការអង្កេតតាមដានដោយប្រើវិធីសាស្រ្តត្រជាក់លាក់។ តាមដានបម្រែបម្រួលប្រជាកររុយចោះផ្លែ តាមរយៈប្រព័ន្ធដាក់អន្ទាក់ នៅក្នុងចម្ការ។ បង្កើតយុទ្ធសាស្រ្តកាត់បន្ថយ និងចុះអន្តរាគមន៍ចំពោះការរាលដាលរុយចោះផ្លែនៅក្នុងប្រទេសនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងរុយចោះផ្លែ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងខាងលើ ក្រសួងបានបណ្តុះបណ្តាលមន្ត្រីថ្នាក់ជាតិទាក់ទងទៅនឹង Fruit fly detection and surveillance ចងក្រង និងប្រមូលទិន្នន័យអំពីរុយចោះផ្លែក្នុងតំបន់គោលដៅ រៀបចំឱ្យបានកាន់តែប្រសើរឡើងនូវមន្ទីរពិសោធន៍សម្រាប់កំណត់អត្តសញ្ញាណរុយចោះផ្លែនិង រៀបចំផែនការថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងរុយចោះផ្លែ។
លោករដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា ទោះបីយើងកំពុងប្រឈបបញ្ហាកូវីដ-១៩ ប៉ុន្តែគម្រោងក៏នៅតែបន្តដោយបានសម្រេចបញ្ជូលសកម្មភាពបណ្តុះបណ្តាលសំខាន់ៗមួយចំនួនដូចជា ៖វគ្គបណ្តុះបណ្តាលស្តីពី Fruit fly detection and surveillance និង Fruit fly taxonomy and identification ទៅជា Fruit fly detection and taxonomy វគ្គបណ្តុះបណ្តាល Fruit fly rearing និង Fruit fly parasitoids identification and rearing ទៅជា Fruit fly and parasitoids rearing។
ជាមួយគ្នាមវដែរ គម្រោងបានធ្វើការបញ្ជាទិញឧបករណ៍ និងសម្ភារសំខាន់ៗមួយចំនួនដូចជា កាមេរ៉ា មីក្រូស្តុប អន្ទាក់ នុយសម្រាប់ទាក់ទាញរុយចោះផ្លែ ម៉ាស៊ីន Thermal Cycler ម៉ាស៊ីនGPS ទូររក្សាសំណាក ម្ជុលដោតសត្វ និងសម្ភារផ្សេងៗជាច្រើនទៀត។ ឧបករណ៍ និងសម្ភារទាំងនេះនឹងមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងចុងឆ្នាំ២០២១។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ចំពោះទិសដៅអនុវត្តបន្ត មន្ត្រីបច្ចេកទេសនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាល និង Scientific visit ស្តីពី. Fruit fly detection and taxonomy នៅប្រទេសថៃ Fruit fly and parasitoids rearing នៅប្រទេសថៃនិង Scientific visit on fruit fly suppression នៅប្រទេសវៀតណាម។រៀបចំបន្ទប់ពិសោធន៍សម្រាប់សិក្សាពីប្រភេទរុយចោះផ្លែលើដំណាំស្វាយ និងចុះអង្កេតតាមដាន និងកំណត់ប្រភេទរុយចោះផ្លែលើដំណាំស្វាយ ដោយប្រើអន្ទាក់ប្រភេទ Methyl eugenol និង Cue-lure៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត