Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ដាក់ទីតាំងមួយចំនួនជាតំបន់ក្រហម និងបិទខ្ទប់បណ្ដោះអាសន្ន​

បានផុស

នៅ

​ នៅក្នុង​ខេត្តបន្ទាយមានជ័យ មិនទាន់​មានការ​ធូរស្បើយ​ដោយ​នៅតែមាន​ការឆ្លង​រាលដាល​ជា​បន្តបន្ទាប់​នៅឡើយ អាជ្ញាធរ​សម្រេច​ដាក់ទីតាំង​មួយចំនួន​ជា​តំបន់​ក្រហម​និង​បិទ​ខ្ទប់​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យបង្ហាញថា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ អាជ្ញាធរ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ រហូតដល់​ចំនួន១៩៩​នាក់ ដោយ​ធ្វើ​សំណាក​តាមរយៈ​ឧបករណ៍​តេស្ត​រហ័ស ដែល​ភាគច្រើន​អ្នកពាក់ព័ន្ធ​ព្រឹ​ត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ពលករ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​នៅ​ថ្ងៃ​ដូចគ្នានេះ មាន​អ្នកជា​សះស្បើយ​ចំនួន១០៥​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការឆ្លង​កូ​វីដ​១៩ មិនទាន់​ថមថយ​នេះ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក៏បាន​ធ្វើ​ការបិទ​ខ្ទប់ និង​ដាក់​ជា​តំបន់​ក្រហម​នូវ​ទីតាំង​មួយចំនួន​កាលពី​ថ្ងៃទី​២៣ ខែសីហា ផ្សារ​ចក្រី ស្ថិតក្នុង​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ដោយបាន​ធ្វើ​ការបិទ​ខ្ទប់​រយៈពេល៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែ​សីហា ដោយ​អាជ្ញាធរ​ចាត់ទុកថា ផ្សារ​នេះ​មានការ​ឆ្លង​រាលដាល​ច្រើន ។​

កំណត់​ភូមិសាស្ត្រ​មួយចំនួនទៀត ក្នុង​សង្កាត់​ទឹក​ថ្លៃ និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ ជា​តំបន់​ក្រហម ដោយសារ​តំបន់​ទាំងនោះ មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ធ្ងន់ធ្ងរ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ ។​

ក្នុង​សេចក្តីសម្រេច​បន្តថា សម្រាប់​តំបន់​មួយចំនួន​ក្នុង​ក្រុង​សិរិ​សោភ័ណ ត្រូវបាន​ដាក់​ជា​តំបន់​ក្រហម​នោះ មាន​បរិវេណ​ផ្សារ​ទឹក​ថ្លៃ វត្តភ្នំ​ជញ្ជាំង ខាងកើត​ឈាង​ខាង​ជើងវត្ត​ទឹកថ្លា ទីតាំង​ទាំង​៣​នេះ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា និង​បរិវេណ​ផ្សារ​ពង្រ ស្ថិតក្នុង​សង្កាត់​កំពង់ស្វាយ ។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​សកម្មភាពនៃ​ការធ្វើដំណើរ​ឆ្លងដែនរ​បស់​ពលករមកពី​ប្រទេស​ថៃ តាម​ច្រក​នានា​ជាប់​ខេត្តបន្ទាយមានជ័យ នៅតែមាន​ចំនួន​ច្រើន ដោយ​ក្នុង​មួយថ្ងៃៗ​គឺ​ចាប់ពី​៤០០ ទៅ​៥០០​នាក់ ដោយ​ពលករ​ក្នុងចំណោម​ទាំងអស់នេះ ត្រូវបាន​មន្ត្រី​សុខាភិបាល ធ្វើ​សំណាក​រកឃើញថា មាន​ប្រមាណ​១០​ភាគរយ មាន​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​ខេត្ត​មួយ​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី​ដែល​តា (Delta) ចំនួន​១៤៦​នាក់​ហើយ​។ ដោយឡែក​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១៩៩​នាក់ និង​មាន​អ្នក​ជាស​ញ​ស្បើយ​ចំនួន ១០៥​នាក់​៕

អត្ថបទ ៖ ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៧ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៤៨ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម