ព័ត៌មានជាតិ
សហគមន៍ទេសចរណ៍(ភ្នំជម្រកសត្វ) បើកបម្រើសេវាកម្មជូនភ្ញៀវទេសចរ
សហគមន៍(ភ្នំជម្រកសត្វ)នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង និងរៀបចំបើកដំណើរទស្សនាចរជូនភ្ញៀវទេសចរ ដើម្បីបានប្រាក់ចំណូល បន្តរៀបចំអភិរក្សធនធានធម្មជាតិនៅតំបន់នោះឱ្យបានល្អប្រសើរ។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា សមាជិកសហគមន៍ភ្នំជម្រកសត្វ នៅឆ្វាំងត្រូវបង្កើនការរួមគ្នារៀបចំ គ្រប់សេវាកម្មជូនភ្ញៀវដែលមកកម្សាន្ត នៅភ្នំជម្រកសត្វនេះ ដើម្បីផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋមានលទ្ធភាព បង្កើតរបរលក់ដូរនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកថា គម្រោងដំណើរនេះ ដោយសារតែរងផលប៉ះពាល់ពីឥទ្ធិពល(ជំងឺកូវីដ១៩)ទើបមានភាពយឺតយ៉ាវ តែទោះជាយ៉ាងណាក៏ដោយ ត្រូវតែប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ និងអភិរក្សសម្បត្តិធនធានធមជាតិ ដើម្បីបម្រើឱ្យភ្ញៀវទេសចរក្នុងស្រុក ហើយផ្នែកសុខភាព ក៏ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
លោក ញាន ផុន ប្រធានសហគមន៍នេះបានបញ្ជាក់ថា តំបន់ភ្នំជម្រកសត្វមានសក្តានុពលសម្រាប់ភ្ញៀវទេសចរណ៍មកទស្សនា ព្រោះសម្បត្តិធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ល្អាងថ្ម ដូចរូបចម្លាក់ នៅតំបន់ភ្នំឈ្ងូគ-ភ្នំក្ងោគមាស- ភ្នំដំរីជល-នេះមានទេសភាពល្អប្រណិតផ្សេងៗទៀត។ លោកបន្តថា ការអភិវឌ្ឍន៍សហគមន៍នេះ អាជ្ញាធរពាក់ព័ន្ធបានឯកភាពជាមួយមន្ទីរទេសចរណ៍ និងអង្គការដៃគូ រៀបចំឱ្យមានជណ្ដើរឡើង- មានមគ្គុទ្ទេសក៍ ទេសចរណ៍- មានទីតាំងលក់ចំណីអាហារ -កន្លែងចតរថយន្ត ម៉ូតូ -និងមានអ្នកយាមកាមត្រឹមត្រូវផងដែរ។
លោកផលលុយប្រធានប្រតិបត្តិនៃគមនាគមន៍ថែរក្សាបរិស្ថាន នឹងវប្បធម៌ប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អង្គការដៃគូ នៅបន្តគាំទ្រការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ឱ្យបានជាប់ចុងជាប់ដើម។ លោកបន្ថែមថា ក្នុងពេលឆាប់ៗនេះគម្រោងនិងរៀបចំដាក់(ផ្ទាំងស៊ុលលា)(ភ្លើងបំភ្លឺតាមល្អាង)កែសម្រួលផ្លូវឡើង តាមតំបន់នីមួយៗ និងរៀបចំផ្នែកបរិស្ថាន ដើម្បីលើកស្ទួយសោភណ្ឌភាពបន្ថែម។
សូមបញ្ជាក់ថា តំបន់ភ្នំជម្រកសត្វនេះ ស្ថិតនៅចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង៥០គីឡូម៉ែត្រ យើងនិងរៀបចំបើកដំណើរការរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិនេះ ជូនភ្ញៀវជាតិនឹងអន្តរជាតិឲ្យបានមកទស្សនា៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ