Connect with us

ព័ត៌មានជាតិ

ប្រធានគណបក្សមួយ ទទួល មរណភាព!

បានផុស

នៅ

លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់​យោប​ល់ បានទទួលមរណភាពដោយជំងឺជាច្រើនមុខ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើ យោង​តាមសេ​ច​ក្ដី ជូនដំណឹងរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅរសៀលថ្ងៃអង្គារនេះ។

លោក ហួន រដ្ឋា អគ្គលេខាធិការ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា លោ​ក ហួន រាជចំរើន បានទទួលមរណភាព ដោយមានជំងឺជាច្រើនមុខ ដូចជា៖ ជំងឺទឹកនោមផ្អែម, ក្រពះ, ពោះ​វៀន​, និងបេះដូង។ លោក ហួន រដ្ឋា បានឲ្យដឹងទៀតថា ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានជំងឺទាំងនេះ​ជា​ច្រើ​ន​ឆ្នាំមក​ហើយ តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ-១៩​ ទើបមួយរយៈនេះ ​លោកមិនបានទៅពេទ្យ ទៀង​ទាត់​ពេល​វេលា រហូតធ្លាក់ខ្លួនឈឺធ្ងន់​ បណ្ដាលឲ្យទទួលមរណភាពតែម្ដង។

អគ្គលេខធិការ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបញ្ជាក់ថា «ទើបតែដំណាក់កាលចុងក្រោយ បានយើង​ស​ម្រេ​ចថា យកគាត់ទៅពេទ្យ…បានទៅដល់ពេទ្យ ពេទ្យគាត់ថា ជំងឺហ្នឹងជ្រុលបាត់ហើយ»។ លោក ហួន រដ្ឋា បា​ន​បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានស្នើសុំទៅចូលរួមបុណ្យសព លោក ហួន រាជចំរើន ជាច្រើននាក់។ ប៉ុន្តែដោយអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់​ការរាតត្បាត នៃជំងឺកូវីដ-១៩ គឺក្រុមគ្រួសារសព ស្នើសុំធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ នៅវត្តអង្គតាមិញ ក្នុងខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបថា លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងក៏ជាប្រធានប្រតិភូ របស់ គណ​បក្សមួយនេះ នៅក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរ ដែលមានឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម