ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងមានប្រាសាទ ៦ នៅសល់រូបរាង រួមទាំងស្ថានីយបុរាណ ៣ កន្លែងជាតឹកតាងប្រវត្តិសាស្ត្រ
លោក ផាត សុធារិទ្ធ ប្រធានការិយាល័យបេតិកភណ្ឌរបស់មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានប្រាប់កម្ពុជាថ្មីថា នៅទូទាំងខេត្តកំពង់ឆ្នាំងមិនសូវមានប្រាសាទសេសសល់ច្រើននោះទេ។ ប្រាសាទដែលសល់រូបរាងមានចំនួន ៦ ហើយប្រាសាទមួយនៅសល់តែគ្រឹះប៉ុណ្ណោះ។

ប្រាសាទនៅទូទាំងខេត្តកំពង់ឆ្នាំងមានឈ្មោះដូចជា៖
១/ ប្រាសាទកំពង់ព្រះ (ស្រុកបរិបូរណ៍)
២/ ប្រាសាទពណ្ណរាយ (ស្រុកកំពង់លែង)
៣/ ប្រាសាទប្រុស (ស្រុកកំពង់លែង)
៤/ ប្រាសាទស្រី (ស្រុកកំពង់លែង)
៥/ ប្រាសាទថ្នមប្តី (ស្រុកកំពង់លែង)
៦/ ប្រាសាទព្រះធាតុ (ស្រុកសាមគ្គីមានជ័យ)
៧/ ប្រាសាទតូច នៅសល់តែគ្រឹះប៉ុណ្ណោះ
ប្រាសាទកំពង់ព្រះគឺជាប្រាសាទមួយមានអាយុកាលចំណាស់ជាងគេ មានទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលបានកសាងឡើងក្នុងសតវត្សទី៨ ក្នុងរចនាបទកំពង់ព្រះមុនសម័យអង្គរ។
ក្រៅពីប្រាសាទបុរាណដែលនៅសេសសល់ខ្លះៗ បើតាមប្រធានការិយាល័យបេតិកភណ្ឌខេត្តកំពង់ឆ្នាំង នៅមានស្ថានីយបុរាណចំនួន ៣ មានស្ថានីយបុរាណសំរោងសែននៅស្រុកកំពង់លែង ស្ថានីយបុរាណក្រាំងគរនៅស្រុកកំពង់ត្រឡាច និងស្ថានីយបុរាណលង្វែកនៅស្រុកកំពង់ត្រលាច។
បើតាមលោកផាត សុធារិទ្ធ ប្រាសាទនៅទូទាំងខេត្តកំពង់ឆ្នាំង មិនសូវជាសំបូរភ្ញៀវមកទស្សនាច្រើនទេដោយសារស្ថានភាពផ្លូវមានការលំបាក និងណាមួយប្រាសាទខ្លះស្ថិតនៅឆ្ងាយទាល់តែជិះទូកឬកាណូតអាចទៅដល់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា