Connect with us

ព័ត៌មានជាតិ

ធនាគារនៅតែដំណើរការល្អប្រសើរ ទោះប្រឈមកូវីដ១៩

បានផុស

នៅ

លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា មានស្ថាប័នធនាគារច្រើន បានផ្លាស់ប្ដូរឥរិយាបថ ងាកទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ក្នុងបរិបទកូវីដ១៩ ដូច្នេះស្ថាប័នធនាគារ នៅតែអាចបម្រើអតិ​ថិជន​របស់ខ្លួនបាន តាមរយៈ ឌីជីថល ទាំងការផ្ដល់ឥណទាន សេវាសន្សំ និងមធ្យោបាយទូទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត អ៊ិនចាន់នី ថ្លែងថា “ឥឡូវនេះ ឧបមាចង់ដាក់ពាក្យសុំខ្ចីលុយ មិនចាំបាច់មកធនាគារទេ គឺអាចបំពេញទម្រង់បែបបទតាម Mobile App ហ្នឹង ហើយផ្ញើប្រាក់ក៏ដូចគ្នាដែរ”។

លោក អ៊ិន ចាន់នី អះអាងថា វិស័យធនាគារនៅតែដំណើរការល្អប្រសើរ ហើយទទួលបានប្រាក់ចំណេញ ដោយសារតែស្ថាប័នធនាគារមួយៗ បានកែសម្រួល វិធីក្នុងការបម្រើអតិថិជន ការរៀបចំឥណទានឡើងវិញ ធ្វើឱ្យធនាគារអាចរក្សាបាននូវគុណភាពឥណទាន និងការកែាររីកចម្រើនរបស់អតិថិជនមួយចំនួន ដែលពួកគាត់បានកែសម្រួលអាជីវកម្មរបស់ខ្លួនផងដែរ។

របាយការណ៍របស់ធនាគារ អេស៊ីលីដាបង្ហាញថា រយៈពេល៦ខែឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញជាង ៨១ លានដុល្លារ កើនឡើងប្រមាណ ១១ ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០៕ ដោយ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៥៤ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម