Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​គាំទ្រ​អាជ្ញាធរ​ ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​ជួសជុលផ្លូវសម្រាប់ការ​ធ្វើ​ដំណើរ នៅ​ខណ្ឌ​ច្បារអំពៅ

បានផុស

នៅ

​​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ព្រែកប្រា​ និង ​ព្រំប្រទល់​សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​នាំគ្នា​គាំទ្រ​នូវ​ការ​យកចិត្តទុកដាក់រ​បស់​អាជ្ញាធរ ​ដែល​លោក​ខិតខំ​ដាក់​គ្រឿងចក្រ​មក​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​កន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្លូវ​ដែល​រង​ការខូចខាត​ហើយ​កំពុង​ជួសជុល​នេះ​ គឺ​ស្ថិត​ក្នុង​ភូមិ​តា​ង៉ៅ​ក្រោម​សង្កាត់​និរោធ​ជាប់​និង​ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា​។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​ឲ្យ​ដឹងថា ​ផ្លូវ​នេះ​ដើមឡើយ​ក៏​ជា​ផ្លូវ​ចាក់​ក្រាល​បេតុង​ផង​ដែរ​ ប៉ុន្តែ​ដោយសារ​ពេល​ធ្លាក់​ភ្លៀង​ម្តងៗ​ក៏ត្រូវ​ជន​លិច​ស្រប​ពេល​មាន​រថយន្ត​ធុន​ធំ​ឆ្លងកាត់​នៅពេល​ទឹក​លិច​ផ្លូវ​ ក៏​ត្រូវ​រង​ការខូចខាត​ហើយ​ចំពោះ​រថយន្ត​ធុន​តូច​និង​ម៉ូតូ​កង់​របស់​ប្រជាពលរដ្ឋ​លំបាក​ធ្វើដំណើ​រណាស់​។​ លុះ​នៅ​ពាក់កណ្តាល​ខែសីហា​នេះ លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​នេះ​ ដោយ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​ឲ្យ​បាន​រឹងមាំ​ល្អ​ស្អាត​ជាង​មុន​។

​ទាក់ទិន​ទៅ​និង​ការដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​ខាងលើនេះ លោក សំ សុធា​រី ប្រធាន​ការិយាល័យ​ផែនការ​ និង​អភិវឌ្ឃន៍​ សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​កំពុង​ជួសជុល​នេះ​ គឺជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​មាន​ទទឹង​៥​ម៉ែត្រ​និង​បណ្តោយ​១៦២​ម៉ែត្រ​ ដោយមាន​ដាក់លូ​មុខកាត់​មួយ​ម៉ែត្រ​ទៀត​ផង​។ ​លោក​បន្តថា ​បន្ទាប់ពី​អាជ្ញាធរ​ធ្វើការ​ជួសជុល​ផ្លូវ​នេះ​ រួចមក​ប្រជាពលរដ្ឋ​លោក​សប្បាយចិត្ត​គ្រប់គ្នា​ ព្រោះ​បាន​ផ្លូវ​ថ្មី​លែង​បារម្ភ​និង​ប្រឡាក់​ភក់ជ្រាំ​ទៀតហើយ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម