ព័ត៌មានជាតិ
បន្ទាន់! មកទល់នឹងម៉ោងជិត៩យប់នេះ ភ្លៀងនៅតែបន្តធ្លាក់នៅក្រុងព្រះសីហនុ បណ្ដាលឲ្យលិច ផ្លូវសំខាន់ៗនិងផ្ទះពលរដ្ឋ
ព្រះសីហនុ ៖ មកទល់នឹងម៉ោងជិត៩យប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ ភ្លៀងមួយមេនៅតែបន្តធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង និងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ បានលិចលង់យ៉ាងខ្លាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានកាត់ផ្តាច់ការធ្វើចរាចរណ៍ទាំងស្រុងនៅតាមផ្លូវទំនាបៗ ដោយទឹកបានជន់ហូរពីលើស្ពាននិងលិចពីលើផ្លូវជិតស្មើចង្កេះ។ តំបន់ដែលជំនន់ទឹកភ្លៀងជន់លិចខ្លាំងជាងគេនោះ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្នុងនោះមានដូចជា អូរ១ អូរ២ អូរ៣ អូរ៤ និងអូរ៥។ មកដល់ម៉ោងជិត៩យប់នេះមេឃនៅតែបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំង។

ប្រភពដដែលបានបន្តថា កម្រិតទឹកភ្លៀងមានកម្ពស់ ២៤៩មម និងបើតាមយោងការព្យាករណ៍ ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយស្វែងរកទីទួលដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីលំនៅឋាន បើគ្មានភាពចាំបាច់៕
ដោយ ៖ ស៊ុយ ចាន់ធា









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី